ព័ត៌មានជាតិ
កោះផ្តៅចម្ងាយជាង ៤៥ គីឡូម៉ែត្រពីក្រុងក្រចេះរដូវប្រាំងកាន់តែស្រស់ត្រកាល ទាក់ទាញទេសចរបែបធម្មជាតិ
សហគមន៍អេកូទេសចរណ៍កោះផ្តៅ គឺជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានសក្ដានុពលមួយ ស្ថិតនៅលើកោះរងាវ ដែលជាកោះវែងជាងគេក្នុងទន្លេមេគង្គ។
សហគមន៍នេះ មានទីតាំងស្ថិតនៅភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មានចម្ងាយប្រមាណជា ៤៥ គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។ ដើម្បីទៅដល់សហគមន៍ទេសចរណ៍មួយនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមផ្លូវគោកចម្ងាយប្រមាណជា ៣៨ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះទៅកាន់ស្រុកសំបូរ និងបន្តដំណើរតាមទូកពីស្រុកសំបូរទៅកាន់កោះរងាវ រួចបន្តដំណេីរប្រមាណជា ៦ គីឡូម៉ែតទៀត ទេីបទៅដល់គោលដៅទេសចរសហគមន៍។


នៅក្នុងតំបន់នេះសម្បូរទៅដោយធនធានធម្មជាតិដូចជា សត្វផ្សោតទន្លេមេគង្គ ព្រៃឈើលិចទឹក ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទ។ ប្រជាជននៅទីនោះរស់នៅតាមបែបទំនៀមទម្លាប់បុរាណ។
លោក ប្រាក់ វិកុល ប្រធានការិយាល័យឧស្សាហកម្មទេសចរនៃមន្ទីរទេសចរខេត្តក្រចេះបានឲ្យដឹងថា សហគមន៍អេកូទេសចរណ៍កោះផ្តៅមានផ្ដល់សេវាកម្ម និងការកម្សាន្តក្នុងសហគមន៍ដូចជា ផ្ទះឈើបែបខ្មែរបុរាណសម្រាប់ស្នាក់នៅជាមួយប្រជាជនក្នុងតម្លៃសមរម្យ, មានម្ហូបអាហារតាមទម្លាប់អ្នកភូមិស្រុកស្រែដែលចម្អិនដោយស្នាដៃអ្នកភូមិផ្ទាល់ ហេីយអ្នកទេសចរអាចជិះទូកទស្សនាសត្វផ្សោត និង សត្វស្លាបច្រើនប្រភេទ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេ ជិះម៉ូតូឌុបសហគមន៍ ជួលកង់ជិះទស្សនាជុំវិញកោះជាដេីម។
លោកបន្តថា ក្រៅពីនោះ ភ្ញៀវទេសចរអាចចូលរួមសកម្មភាពធ្វេីកសិកម្មនិងកសិ-ឧស្សាហកម្មជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ ដូចជា ភ្ជួរស្រែ ស្ទួងស្រូវ ច្រូតស្រូវ ជីកស្រះចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ធ្វើទ្រុងមាន់ ទា និងសកម្មភាពដាំដុះ បន្លែផ្លែឈេីផ្សេងៗដ៏សំបូរបែបផងដែរ៕



អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


