ព័ត៌មានអន្ដរជាតិ
ថៃជំរុញគម្រោង «ស្ពានដីគោក» ចំពេលមានវិបត្តិច្រកហ័រមូហ្ស និងសម្លឹងការគាំទ្រពីសិង្ហបុរី
វិបត្តិនៅច្រកសមុទ្រហ័រមូហ្សកំពុងលើកទឹកចិត្តឱ្យថៃជំរុញទៅមុខនូវគម្រោង «ស្ពានដីគោក» នៅភាគខាងត្បូងប្រទេស ដែលតភ្ជាប់ពីសមុទ្រអង់ដាម៉ង់នៃមហាសមុទ្រឥណ្ឌាមកកាន់ឈូងសមុទ្រថៃ ដោយរដ្ឋាភិបាលប្រទេសនេះកាលពីថ្ងៃចន្ទ (២៧ មេសា) សម្លឹងរកការគាំទ្រពីសិង្ហបុរីជាវិនិយោគិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋាភិបាលថៃបាននិយាយថា ខ្លួនកំពុងស្ដារគម្រោង «ស្ពានដីគោក» ឡើងវិញ បន្ទាប់ពីមានវិបត្តិនៅច្រកសមុទ្រហ័រមូហ្ស ដែលបង្ហាញពីភាពងាយរងគ្រោះនៃច្រកដឹកជញ្ជូនសកល រួមទាំងច្រកសមុទ្រម៉ាឡាកានៅអាស៊ីអាគ្នេយ៍។
រដ្ឋបាលមុនបានរៀបចំសេចក្តីព្រាងច្បាប់លើគម្រោងស្ពានដីនេះដែរ ប៉ុន្តែសំណើនោះ ត្រូវបានបរាជ័យដោយសារតែវិបត្តិនយោបាយ ភាពយឺតយ៉ាវនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងការប្រឆាំងតវ៉ាពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប៉ះពាល់ដោយគម្រោងជាដើម។
កាលពីចុងសប្ដាហ៍កន្លងទៅ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Phiphat Ratchakitprakarn បានឱ្យដឹងថា សំណើលើគម្រោងនេះ រំពឹងថានឹងត្រូវដាក់ជូនទៅគណៈរដ្ឋមន្ត្រីថៃនាខែមិថុនា ឬខែកក្កដាខាងមុខ ហើយរដ្ឋាភិបាលនឹងស្វែងរកវិនិយោគិនសម្រាប់គម្រោងដែលមានតម្លៃប្រមាណ ១ ទ្រីលានបាត (៣០,៩៧ លានដុល្លារ) មួយនេះ ដោយចាប់ផ្ដើមនៅត្រីមាសទី៣។
គួរគូសបញ្ជាក់ថា ស្ពានដីគោកនៅភាគខាងត្បូងថៃ រាប់បញ្ចូលទាំងកំពង់ផែទឹកជ្រៅ២ ដោយម្ខាងនៅខេត្ត រ៉ាណង លើឆ្នេរសមុទ្រអង់ដាម៉ង់ និងម្ខាងទៀតនៅឈូងសមុទ្រថៃនៃខេត្ត ជុំផន ដែលតភ្ជាប់ដោយផ្លូវថ្នល់ និងផ្លូវដែកប្រវែង ៩០ គីឡូម៉ែត្រ បូករួមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពល ដូចជាបំពង់បង្ហូរប្រេងជាដើម។ គម្រោងនេះ នឹងក្លាយជាផ្លូវជំនួសច្រកសមុទ្រម៉ាឡាកា ដែលជាផ្លូវទឹកសំខាន់តភ្ជាប់ពីអាស៊ីបូព៌ាទៅអឺរ៉ុប។

កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានគូសបញ្ជាក់គម្រោងនេះក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Chan Chun Sing រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី។ មែនទែនទៅ សិង្ហបុរីគឺជាវិនិយោគិនដ៏ធំមួយក្នុងតំបន់ ដែលជាប្រទេសសមាជិកអ្នកគ្រប់គ្រងច្រកសមុទ្រម៉ាឡាកា ដែលមានកប៉ាល់ជាង ១០០ ០០០ គ្រឿង ឆ្លងកាត់ កាលពីឆ្នាំមុន។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Rachada Dhanadirek បានប្រាប់អ្នកយកព័ត៌មានថា៖ «លោក (Chan) មើលឃើញថា វាជាឱកាសសេដ្ឋកិច្ចសម្រាប់ប្រទេសថៃ និងសម្រាប់វិនិយោគិនបរទេស ប្រសិនបើគម្រោងនេះ អាចជំរុញទៅមុខដោយជោគជ័យ»។
សេចក្ដីរាយការណ៍ស្ដីពីការជំរុញរបស់ថៃ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីកាលពីសប្តាហ៍មុន បានបង្កឱ្យមានការភ្ញាក់ផ្អើលមួយ ដោយនិយាយថា ឥណ្ឌូណេស៊ីមានគម្រោងយកពន្ធសម្រាប់នាវាចរណ៍លើច្រកសមុទ្រម៉ាឡាកា។ យ៉ាងណាមិញ ក្រោយមក រដ្ឋមន្រ្តីដដែល និងក្រសួងការបរទេសឥណ្ឌូណេស៊ី បញ្ជាក់បញ្ច្រាស់ពីនោះវិញថា ឥណ្ឌូណេស៊ីគ្មានគម្រោងបែបនេះនោះទេ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


