Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់៖បេក្ខជនជឿលើការរៀបចំការប្រឡងរបស់ក្រសួងមុខងារថា តម្លាភាព និងយុត្តិធម៌ ព្រោះឆ្លងកាត់ប្រឡង៥៣លើក មានបេក្ខជនដាក់ពាក្យប្រឡងជិត៣០ម៉ឺននាក់

បានផុស

នៅ

រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ លោក  យក់ ប៊ុនណា បានគូសបញ្ជាក់ថា ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី គឺជាវិធានការគន្លឹះស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព និងយុត្តិធម៌។ ការកែទម្រង់នេះ អនុវត្តតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និង «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» ដោយរាល់ដំណើរការប្រឡង មានការចូលរួមសង្កេតការណ៍យ៉ាងតឹងរ៉ឹងពីអង្គភាពប្រឆាំងអំពើពុករលួយ និងសាធារណជន ដើម្បីធានាទំនុកចិត្តខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកវេទិកាកែទម្រង់លើកទី២ ស្តីពី «ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី» នារសៀលថ្ងៃទី២៩ ខែមេសា នេះ ចាប់ពីឆ្នាំ២០២៤ ដល់ដើមឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងចំនួន ៥៣លើក សម្រាប់ស្ថាប័នចំនួន១០ ដោយមានបេក្ខជនដាក់ពាក្យប្រកួតប្រជែងសរុបប្រមាណ ២៩ម៉ឺននាក់ ក្នុងនោះបេក្ខជនដែលគ្រប់លក្ខខណ្ឌ ទទួលបានសិទ្ធិចូលប្រឡង១៦ម៉ឺននាក់។ តាមរយៈចំនួនបេក្ខជនដាក់ពាក្យចូលប្រឡងជាង២៩ម៉ឺននាក់នេះ បានបង្ហាញថា សិស្សនិស្សិត​ សាធារណៈ មានការជឿជាក់លើការរៀបចំរបស់ក្រសួងមុខងារសាធារណៈ។

ក្រោយឆ្លងកាត់ការប្រឡងចំនួន៥៣លើក និងមានបេក្ខជនដាក់ពាក្យជិត៣០ម៉ឺននាក់បែបនេះ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ អះអាងថា៖ «ជាមួយនឹងចំនួនបេក្ខជនដែលបានដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ដែលមានចំនួនកើនឡើងច្រើនគួរជាទីកត់សម្គាល់នេះ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីទំនុកចិត្ត  និងការអបអរសាទរពីសាធារណៈជន ជាពិសេសសិស្ស និងនិស្សិតលើការងារកែទម្រង់នៅក្នុងក្របខ័ណ្ឌនៃការជ្រើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ។»។

ឆ្លងកាត់ការប្រឡងដែលផ្តោតលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព និងយុត្តិធម៌ និងមានការសង្កេតការណ៍យ៉ាងតឹងរ៉ឹង លោក យក់ ប៊ុនណា អះអាងថា រាជរដ្ឋាភិបាលក៏អាចទាក់ទាញបាននូវមូលធនមនុស្ស មន្ត្រី និងបុគ្គលដែលពោរពេញទៅដោយគុណវុឌ្ឍិ សមត្ថភាព និងវិជ្ជាជីវៈច្បាស់លាស់ ដើម្បីចូលរួមនៅក្នុងការបំពេញការងារស្របតាមមាគា៌ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅក្នុងក្របខ័ណ្ឌនៃការជំរុញដំណើរការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីសម្រេចនូវចក្ខុវិស័យក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ឆ្លងកាត់បទពិសោធន៍ជោគជាំ និងមានទំនុកចិត្ត ក៏ដូចជាការសាទរពីបេក្ខជន និងសាធារណជន  ក្រសួងមុខងារសាធារណៈ ក៏កំពុងបន្តរៀបចំការប្រឡងសម្រាប់ស្ថាប័នចំនួន៤បន្ថែមទៀត រួមមាន ក្រសួងការបរទេស ក្រសួងយុត្តិធម៌ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម