Connect with us

ព័ត៌មានអន្ដរជាតិ

តំណាងរាស្រ្ត​អាមេរិក ហៅ​​ រដ្ឋមន្ត្រី​ការ​ពារជាតិ​ Pete Hegseth «អសមត្ថភាព»​

បានផុស

នៅ

សមាជិក​សភា​​មក​ពីគណបក្ស​​ប្រជាធិបតេយ្យ​ លោក ​Salud Carbajal ​​ដែលតែង​តែ​​​បោះឆ្នោត​ប្រឆាំង​​សង្គ្រាម​​​​នៅ​អ៊ីរ៉ង់ ​ដែលហៅ​ថា «សង្គ្រាមរបស់​លោក ត្រាំ» បានរិះគន់​​​យ៉ាង​ចាស់ដៃ​ចំពោះ​រដ្ឋមន្ត្រីការ​ពារជាតិអាមេរិក លោក ​Pete Hegseth ​ក្នុងការ​កោះហៅ​​ចោទ​សួរ​លើក​ដំបូង​ ក្នុងសង្គ្រាម​​អ៊ីរ៉ង់​។

តំណាងរាស្រ្ត Salud Carbajal​ (រូបធំ) និង លោក​ Pete Hegseth។ ​social
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​កា​រប្រឈម​មុខ​ដាក់​គ្នា​​រវាង​រដ្ឋមន្ត្រី​​ការពារជាតិ និង​តំណាង​រាស្រ្ត​មក​ពីគណបក្ស​ប្រជាធិបតេយ្យ នៅពេលដែលលោកតំណាងរាស្រ្ត Salud Carbajal បានហៅលោក Pete Hegseth ថា «អសមត្ថភាព» ក្នុងអំឡុងពេលសវនាការ​សភា​​​​លើក​ដំបូង​ចាប់តាំងពី​​សង្គ្រាម​​អ៊ីរ៉ង់​បាន​ផ្ទុះ​ឡើង​​អស់​រយៈពេល២ខែ​​។

​​ឆ្លើយ​តប​ទៅ​​នឹង​ការ​រិះ​គន់​​បែបនេះ​ លោក រដ្ឋមន្ត្រី​ Pete Hegseth ត្រូវបានគេរាយការណ៍ថា បានញញឹម និងសើចចំអកចំពោះមតិយោបល់ទាំងនោះ​របស់​តំណាង​រាស្រ្ត​​​ លោក Carbajal ។

​នៅក្នុងសម្រង់សម្តី​ដើម​ដែលបង្ហោះ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​​ ​​លោក​​ Salud Carbajal បាន​​​និយាយ ​​ទៅ​រដ្ឋមន្ត្រី​ Hegseth ​នៅ​ក្នុង​​សាល​សវនាការ​ដែល​មាន​សមាជិក​សភា​​ជាច្រើន និង​ប្រតិភូ​​​នៃ​ក្រសួង​ការ​ពារ​ជាតិអាមេរិក ថា៖«​ លោករដ្ឋមន្ត្រី​ Hegseth, ​​ខ្ញុំ​​​ឈរលើ​គោលជំហរ​​លើ​អ្វី​ដែលខ្ញុំ​​​បាន​​និយាយកាល​ពីលើក​មុន​​ដែលអ្នក​នៅទីនេះ​ដែរ។ អ្នក​អសមត្ថភាព​នៅពេលនោះ ហើយ​​​ អ្នក​អសមត្ថភាព​នៅពេលនេះ ហើយ​​ថា ​អ្នក​​​នឹង​​បន្ត​អសមត្ថភាព​​​ដដែល​នៅ​ពេលខាមុខ​។ លោក រដ្ឋមន្ត្រី​ ​ខ្ញុំ​សូម​អះអាង​ឡើង​វិញ​​»។

​នៅ​​ចុង​​​​បញ្ចប់នៃ​ការ​អះអាង​បែបនេះ លោករដ្ឋមន្ត្រី​ Hegseth បាន​ឆ្លើយ​តប​​ទៅវិញ​ថា​«​​ខ្ញុំ​​ធ្វើបានល្អបំផុត​ហើយ»។

​​កា​រ​កោះ​ហៅ​របស់សភា​នាពេលនេះ បន្ទាប់​ពី​រដ្ឋបាល​​ត្រាំ​ ​ដែល​ដឹកនាំ​ការ​បញ្ជា​សង្គ្រាម​នៅ​ប្រទេសអ៊ីរ៉ង់​ផុត​រយៈពេល​៦០ថ្ងៃ​ ដែល​​សភា​ត្រូវ​​​តែ​​ដឹង​ពីលទ្ធផល​នៃសង្គ្រាម ហើយ​ជា​ពេលវេលា​​ដែលសភា​អាមេរិក​នឹង​ត្រូវ​​​អនុម័ត​ជាផ្លូវការ​ចំពោះ​ការ​បន្ត​សង្គ្រាម ឬ​ក៏​ត្រូវ​ឲ្យ​​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដក​​កង​ទ័ព​​ត្រឡប់​ថយ​ក្រោយ​វិញ​ក្នុងរយៈពេល​១ខែ​នេះ​៕​​

រ៉ាន់ រើយ​

លោករដ្ឋមន្ត្រី​កា​រពារជាតិអាមេរិក​ ក្នុង​ពេលសវនា​ការ​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម