Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ ព្រមានដាក់​ទណ្ឌកម្ម​ លើ​​ក្រុមហ៊ុន​ដែល​បង់ថ្លៃ​ឲ្យ​អ៊ីរ៉ង់​​ជាថ្នូរឆ្លងកាត់​ច្រក Hormuz

បានផុស

នៅ

សហ​រដ្ឋ​អាមេរិក​ បាន​ដាក់​ការ​ព្រមាន​ ក្រុមហ៊ុន​ដឹក​ជញ្ជូន​ណាមួយដែល​បង់​ថ្លៃ​សេវា ឬថ្លៃសេវាផ្សេងទៀត​ដល់អ៊ីរ៉ង់​សម្រាប់ការឆ្លងកាត់​ច្រកសមុទ្រ​ Hormuz ​នោះ​សហរដ្ឋអាមេរិក​នឹង​​​ដាក់​ទ​​ណ្ឌកម្ម​ក្រុម​ហ៊ុន​ទាំង​នោះដែល​ហ៊ាន​​បំពាន បម្រាម​របស់​សហរដ្ឋអាមេរិ​ក​។

យោងតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Al Jazeera នៅ​ថ្ងៃ​ទី​០១ ខែ៥ ឆ្នាំ​២០២៦ ការព្រមាន​នេះ​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃសុក្រ ខណៈការ​បិទ​ច្រក​សមុទ្រ​របស់កងទ័ពជើងទឹក​អាមេរិកបាន​បន្ត​ដល់​សប្តាហ៍​ទី​បី ចំ​ពេល​មានការចរចាបទ​ឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុង​ជាប់គាំង​​នៅឡើយ​​។

ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ Masoud Pezeshkian ហៅ​ការឡោមព័ទ្ធ​​​​បិទ​ច្រក​ចូល​និង​ចេញ​​កំពង់ផែ​អ៊ីរ៉ង់​ពី​សំណាក់​​​សហរដ្ឋ​អាមេរិក ​ថា «មិនអាចអត់ឱន​បាន»។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥទ្ធិ​ពល​របស់​អ៊ីរ៉ង់ក្នុង​ការបិទច្រកសមុទ្រ Hormuz គឺប្រកប​ដោយ​ប្រសិទ្ធភាព បាន​លេចចេញជាចំណុចសំខាន់​មួយ​នៃ​ឥទ្ធិពល​ភ្លាមៗ​បន្ទាប់​ពីសហរដ្ឋអាមេរិកនិង​អ៊ីស្រាអែលចាប់ផ្តើមវាយប្រហារ​អ៊ីរ៉ង់​នៅថ្ងៃទី២៨ ខែកុម្ភៈ។

នៅក្នុង​សំណើ​កន្លងមកដើម្បី​បញ្ចប់សង្គ្រាម អ៊ីរ៉ង់ស្នើ​ឱ្យគិតថ្លៃសេវា ឬ​ថ្លៃ​ផ្លូវនាវាចរណ៍ដែលចង់ឆ្លងកាត់​ច្រក​នេះ តែ​ទីក្រុងវ៉ាស៊ីនតោន​បដិសេធ​ម្តងហើយម្តងទៀត​ចំពោះការ​រំពឹងទុកនេះ។

សេចក្តី​ជូនដំណឹងពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស​នៃ​ក្រសួងរតនាគារ​អាមេរិក​និយាយថា ប្រទេសអ៊ីរ៉ង់អាច​ផ្តល់ជូន​អ្នក​ដឹក​ជញ្ជូន​នូវ​រូបិយ​ប័ណ្ណ fiat ទ្រព្យ​សកម្មឌីជីថល ការទូទាត់សង ការដោះ​ដូរ​ក្រៅ​ផ្លូវ​ការ ឬការទូទាត់​ជាសាច់ប្រាក់ផ្សេង​ទៀត។

សេចក្តី​ជូន​ដំណឹង​លើក​ឡើង​ថា ការទូទាត់ទាំងនោះ​ក៏រួមបញ្ចូលទាំង​ការទូទាត់​ដែល​ត្រូវបានរៀប​ចំជាការបរិច្ចាគសប្បុរសធម៌ ឬគណនីស្ថានទូតអ៊ីរ៉ង់​ផងដែរ។

ក្នុង​សេចក្តី​ថ្លែង​ការ​បន្ត​ថា៖ « ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស ​(OFAC) ​កំពុង​ចេញការជូនដំណឹង ដើម្បីព្រមានដល់ជន​ជាតិអាមេរិក និងមិនមែន​អាមេរិកអំពី​ហានិភ័យនៃទណ្ឌកម្ម​នៃ​ការធ្វើ​ការទូទាត់ទាំងនោះ ឬស្នើសុំការធានាពី​របបអ៊ីរ៉ង់សម្រាប់ការឆ្លងកាត់ដោយសុវត្ថិភាព។ ហានិភ័យទាំងនោះ​កើត​ឡើង​ ដោយមិនគិតពី​វិធីសាស្ត្រទូទាត់»។

ទោះ​បី​ជា​យ៉ាង​ណា ទាំង​រដ្ឋាភិបាលអ៊ីរ៉ង់និងកងឆ្មាំបដិវត្តន៍អន្តរជាតិ (IRGC) នៅ​តែស្ថិតនៅក្រោមទណ្ឌកម្មរបស់​សហរដ្ឋអាមេរិក។

ការ​ណែនាំ​កាល​ពី​ថ្ងៃ​សុក្រ​បាន​កើតឡើង ខណៈប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​អ៊ី​រ៉ង់រាយការណ៍​ថា ទីក្រុងតេហេរ៉ង់​បានផ្ញើសំណើថ្មីមួយ​សម្រាប់​បទ​ឈប់បាញ់យូរអង្វែង​ទៅកាន់រដ្ឋបាល លោក ដូណាល់ ត្រាំ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម