ព័ត៌មានជាតិ
រដ្ឋមន្ត្រីយុត្តិធម៌៖ការសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ ជាយន្តការឈ្នះៗសម្រាប់ភាគីទាំងអស់ ជាជាងការតតាំងក្ដី
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានគូសបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការឈ្នះៗសម្រាប់ភាគីទាំងអស់ ដោយក្នុងន័យនេះ លោកលើកទឹកចិត្តឱ្យមានការប្រើយន្តការសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការនេះ បើសិនជាអាចចៀសបានពីការតតាំងរឿងក្ដីនៅតុលាការ។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដែលជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផង បានថ្លែងរំលឹកពីគុណតម្លៃរបស់អាជ្ញាធរជាតិមួយនេះ ក្នុងការរួមចំណែកបង្កើនសុខដុមរមនានៅក្នុងសង្គមជាតិ។ ខណៈក្នុងរយៈពេលពីរឆ្នាំមកនេះ លោក ថា ការដោះស្រាយរបស់អាជ្ញាធរជាតិនេះបានជាង៨០០ករណី គឺស្មើនឹងការរំលែកបន្ទុកតុលាការបានប្រមាណជាង២៤០០ករណី។
លោកបានលើកឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីការធ្វើឱ្យប្រសើរឡើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កាលពីសប្ដាហ៍មុន ថា ការសម្រុះសម្រួលមួយ ទោះបីវាមិនល្អឥតខ្ចោះ ប៉ុន្តែវាគឺជាយន្តការឈ្នះៗសម្រាប់ភាគីទាំងអស់ សំដៅរួមចំណែកបង្កើនសុខដុមរមនានៅក្នុងសង្គម។ ផ្ទុយទៅវិញ លោក ថា ដំណើរការរឿងក្ដីមួយ ទោះបីជាល្អឥតខ្ចោះទៅតាមច្បាប់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាគឺជាយន្តការដែលសម្រេចឱ្យភាគីម្ខាងឈ្នះ ភាគីម្ខាងទៀតចាញ់។

លោកនិយាយថា«រឿងក្ដីដែលឆ្លងទៅតុលាការ គឺភាគីមិនមែនចង់ឈ្នះចាញ់ទេ តែភាគីដណ្ដើមគ្នាដើម្បីឈ្នះ»។ ក្នុងន័យនេះ លោកបានផ្ដាំថា ចៀសក្ដីបានចៀសទៅ ចៀសក្ដីបានមករកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
សម្រាប់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ការឈានដល់ដំណើរការរឿងក្ដីនៅស្ថាប័នតុលាការ គឺមិនត្រឹមតែកាត់តែក្ដីប៉ុណ្ណោះទេ តែថែមទាំងត្រូវកាត់ទាំងមនោសញ្ចេតនាទៀត សូម្បីតែសាច់ញាតិ។ ខណៈនៅពេលតុលាការកាត់ក្ដីឱ្យភាគីម្ខាងឈ្នះ ភាគីម្ខាងទៀត ដែលជាអ្នកចាញ់ នឹងស្រែកថា អយុត្តិធម៌។
ប៉ុន្តែតាមរយៈដំណោះស្រាយរបស់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ លោក ថា ភាគច្រើនភាគីទាំអស់សម្ដែងក្ដីរំភើប ដោយឈ្នះទាំងសងខាង៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


