Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកបាទី គ្រោងបំពាក់កាមេរ៉ាសុវត្ថិភាពបន្ថែម និងដំឡើងអំពូលបំភ្លឺតាមដងផ្លូវជាតិលេខ៣

បានផុស

នៅ

តាកែវ៖ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្រុកថា អាជ្ញាធរ​មានគម្រោងរៀបចំបំពាក់កាមេរ៉ាសុវត្ថិភាពបន្ថែម និងដំឡើងអំពូលសឡាបំភ្លឺតាមបណ្តោយដងផ្លូវសំខាន់ៗ ចាប់ពីចំណុចផ្សារសំរោងយ៉ោង លើផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់ផ្សារត្រាំខ្នារ លើផ្លូវជាតិលេខ៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលបានបញ្ជាក់ថា ការអនុវត្តគម្រោងនេះមានគោលបំណងពង្រឹងសុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកកម្សាន្តនៅតំបន់ទេសចរទន្លេបាទី សួនសត្វភ្នំតាម៉ៅ និងតំបន់ជិតខាង។

ជាមួយគ្នានេះ លោកក៏បានលើកឡើងថា ការបំពាក់កាមេរ៉ា និងប្រព័ន្ធបំភ្លឺតាមដងផ្លូវ នឹងជួយបង្កើនការត្រួតពិនិត្យ សម្រួលចរាចរណ៍ កាត់បន្ថយហានិភ័យគ្រោះថ្នាក់ និងបទល្មើសផ្សេងៗ ព្រមទាំងធានាឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួល។

គម្រោងនេះត្រូវបានរំពឹងថា នឹងចូលរួមលើកកម្ពស់ភាពទាក់ទាញផ្នែកទេសចរណ៍ក្នុងតំបន់ និងបង្កើនទំនុកចិត្តដល់ភ្ញៀវដែលមកទស្សនាកម្សាន្តឱ្យកាន់តែច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម