ព័ត៌មានអន្ដរជាតិ
លោក ត្រាំ គំរាមបំផ្លាញអ៊ីរ៉ង់ជាថ្មី បើទីក្រុងតេហេរ៉ង់ ហ៊ានវាយប្រហារនាវាអាមេរិក
ស្ថានភាពនៅមជ្ឈិមបូព៌ាកាលពីថ្ងៃចន្ទ (ត្រូវយប់ថ្ងៃអង្គារម៉ោងនៅកម្ពុជា) បានបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងជាថ្មីម្តងទៀត ដោយសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើទូកល្បឿនលឿនរបស់អ៊ីរ៉ង់ ចំណែកអ៊ីរ៉ង់តបវិញដោយបាញ់លើឃ្លាំងប្រេងរបស់ប្រទេសអារ៉ាប់រួម។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមាន ថា យោធាអាមេរិកនឹងបំផ្លាញអ៊ីរ៉ង់ចោល ប្រសិនបើទីក្រុងតេហេរ៉ង់ហ៊ានវាយប្រហារនាវាអាមេរិកនោះ ខណៈភាពតានតឹងជុំវិញច្រកសមុទ្រហ័រមូស (Hormuz) ជំរុញឱ្យបទឈប់បាញ់រវាងប្រទេសទាំងពីរឈានដល់កម្រិតក្តៅបំផុតជាថ្មីទៀត។

សារព័ត៌មាន Al Jazeera ផ្សាយថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា អរិភាពបានបន្តក្នុងតំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃចន្ទ ខណៈអ៊ីរ៉ង់បានវាយប្រហារប្រទេសអារ៉ាប់រួម យ៉ាងណា លោក ត្រាំ អះអាងថា យោធាអាមេរិកបានវាយប្រហារទូកតូចៗចំនួន ៧គ្រឿងរបស់អ៊ីរ៉ង់នៅជិតច្រក Hormuz ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News លោក ត្រាំ បានគូសបញ្ជាក់ពីអំណាចយោធារបស់ទីក្រុងវ៉ាស៊ីនតោន ហើយប្រធានាធិបតីអាមេរិករូបនេះនៅបន្តការគំរាមកំហែងលើអ៊ីរ៉ង់ជាបន្តបន្ទាប់។
លោក ត្រាំ លើកឡើងថា៖ « យើងមានអាវុធ និងគ្រាប់រំសេវច្រើនទៀត។ យើងមានឧបករណ៍ល្អបំផុត! យើងមានរបស់របរ[ទ្រព្យសម្បត្តិយោធា] នៅទូទាំងពិភពលោក យើងមានមូលដ្ឋានទ័ពនៅទូទាំងពិភពលោក។ ពួកវាទាំងអស់នោះមានស្តុកទុកដោយឧបករណ៍យោធា។ យើងអាចប្រើប្រាស់របស់របរទាំងអស់នោះបាន ហើយយើងនឹងប្រើប្រាស់ ប្រសិនបើយើងត្រូវការវា»។
គួរបញ្ជាក់ថា យោធាសហរដ្ឋអាមេរិកបានចាប់ផ្តើមអនុវត្តផែនការរបស់ លោក ត្រាំ នៅថ្ងៃចន្ទ ដែលមានឈ្មោះថា «Project Freedom» ដើម្បីណែនាំកប៉ាល់ឆ្លងកាត់ Hormuz និងបំបែកការបិទផ្លូវអ៊ីរ៉ង់ លើផ្លូវទឹកដឹកជញ្ជូនយុទ្ធសាស្ត្រនេះ។
មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោនអះអាងថា ខ្លួនបានជួយនាវាពាណិជ្ជកម្មអាមេរិកពីរគ្រឿងឆ្លងកាត់ច្រកសមុទ្រ Hormuz ប៉ុន្តែគេហទំព័រតាមដាននាវាបង្ហាញថា ចរាចរណ៍ឆ្លងកាត់ផ្លូវទឹកនេះភាគច្រើននៅតែផ្អាកនៅឡើយ៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


