ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិនៅថៃ៖ ប្រជាជនយ៉ាងច្រើន ជួបបញ្ហាជីវភាពធ្ងន់ធ្ងរ មិនដូចការអួត របស់ អានុទីន
មិនដូចការអួតរបស់ អានុទីន ឡើយ ពេលនេះ ប្រជាជនថៃ យ៉ាងច្រើន កំពុងប្រឈមមុខនឹងសម្ពាធជីវភាពយ៉ាងធ្ងន់ធ្ងរ ដោយគ្រួសារជាច្រើន ជិតដល់ចំណុចដែលទ្រាំទ្រលែងបាន ដល់ថ្នាក់អ្នកខ្លះនិយាយថា បើពួកគេរកស៊ីមិនចំណេញ ពួកគេអាចរស់បាន ត្រឹមមួយខែប៉ុណ្ណោះ។

ពេលក្លាយខ្លួនជានាយករដ្ឋមន្ត្រីផ្លូវការ អានុទីន ដើរអួតក្តែងៗថា នឹងធ្វើឲ្យប្រជាជនថៃ ក្លាយជាអ្នកមាន ហើយមានបំផុត ដល់ថ្នាក់រកកន្លែងទុកលុយលែងបាន ប៉ុន្តែឥឡូវ មិនដូចការអួតនោះឡើយ ដោយអានុទីន គ្មានសមត្ថភាព ធ្វើបានដូចការអះអាងទេ បានត្រឹមអួតប៉ុណ្ណោះ។
ការស្ទង់មតិមួយ បានចេញជាលទ្ធផលថា ប្រជាជនថៃ កំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោះស្រាយមិនចេញ។

ក្នុងការស្ទង់មតិរបស់ វិទ្យាស្ថានសិក្សាអនាគតដើម្បីការអភិវឌ្ឍ ធ្វើឡើងចន្លោះថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លើមនុស្ស ១ ២៦៤នាក់, អ្នកឆ្លើយសំណួររហូតដល់ទៅ ៨៨,៣១% ប្រាប់ថា ពួកគេកំពុងជួបវិបត្តិផ្នែកហិរញ្ញវត្ថុ គ្មានលទ្ធភាពដោះស្រាយ ខណៈមានតែ ១១,៦៩% ប៉ុណ្ណោះដែលនិយាយថា ពួកគេអាច រកស៊ីបានដោយធម្មតា។
អ្វីដែលគួរឲ្យកត់សម្គាល់គឺថា ក្នុងនោះ មាន ៧៨,៦២% និយាយថា ប្រសិនបើប្រាក់ចំណូល ត្រូវបាត់បង់ភ្លាមៗ ពួកគេអាចរស់បានមិនលើសពី ៦ ខែឡើយ ខណៈ ៦៥,០៩% បញ្ជាក់ថា ពួកគេមិនអាចទ្រាំទ្របាន លើសពី ៣ ខែទេ ហើយប្រហែលមួយភាគបី អះអាងថា ពួកគេអាចរស់បាន ត្រឹម ១ ខែប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


