ព័ត៌មានអន្ដរជាតិ
កម្ពុជាថាអាស៊ានត្រូវការឯកភាពគ្នា ដើម្បីដោះស្រាយវិបត្តិថាមពលក្នុងតំបន់
មន្រ្តីការទូតជាន់ខ្ពស់របស់កម្ពុជា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធ ទី៦ ឧសភា ថា អាស៊ានត្រូវការឯកភាពគ្នា និងកិច្ចសហប្រតិបត្តិការឱ្យខ្លាំងជាងមុន ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលរបស់តំបន់ ប៉ុន្តែជម្លោះក្នុងប្លុក ដូចជា សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា និងបញ្ហាព្រំដែនរវាងថៃ-កម្ពុជា អាចរារាំងកិច្ចខិតខំរួមគ្នានេះ។

ការថ្លែងប្រាប់យ៉ាងដូច្នេះ ធ្វើឡើង ១ ថ្ងៃមុនការបើកកិច្ចប្រជុំកំពូលអាស៊ានថ្ងៃ ៧-៨ ឧសភា នៅកោះសេប៊ូ ប្រទេសហ្វីលីពីន ដែលចូលរួមដោយមេដឹកនាំ និងរដ្ឋមន្រ្តីការបរទេស និងសេដ្ឋកិច្ចពីរដ្ឋជាសមាជិកអាស៊ានទាំង ១១ ប្រទេស លើកលែងតែមីយ៉ាន់ម៉ា។
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានប្រាប់រ៉យទ័រថា ក្រោយជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង និងបង្កការបិទច្រក សមុទ្រហ័រមូហ្ស ដែលផ្លូវដឹកប្រេង ១/៥ នៃតម្រូវការសកល ប្រទេសជាច្រើននៅតំបន់អាស៊ាន បានប្រឈមមុខនឹងបញ្ហាផ្គត់ផ្គង់ថាមពល ហើយត្រូវស្វែងរកប្រភពប្រេងជំនួសពីមជ្ឈិមបូព៌ា។
លោក គង់ ភោគ បានបន្តថា អាស៊ានកំពុងព្យាយាមជំរុញ «កិច្ចព្រមព្រៀងសន្តិសុខប្រេងឥន្ធនៈអាស៊ាន» ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការការពារការផ្គត់ផ្គង់ប្រេងរបស់ប្រទេសជាសមាជិក។
នាពេលកន្លងមក រដ្ឋាភិបាលជាច្រើនក្នុងតំបន់បានចាត់វិធានការកំណត់ការប្រើប្រាស់ប្រេងឥន្ធនៈ សន្សំសំចៃថាមពល ឬទប់ស្កាត់ការស្តុកទុកមិនលក់ដើម្បីចំណេញពេលក្រោយ ខណៈរដ្ឋាភិបាលមួយចំនួនបានទប់ស្កាត់ការនាំចេញប្រេង និងបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីធានាបាននូវការផ្គត់ផ្គង់។

យ៉ាងណាមិញ មន្រ្តីការទូតកម្ពុជាដដែលបានថ្លែងថា ជម្លោះជាច្រើននៅអាស៊ាន អាចបង្វែរអារម្មណ៍ពីកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបក្នុងជំហររួមគ្នាចំពោះបញ្ហាសកល ប្រសិនបើមិនដោះស្រាយវាទេ ដូចជាជម្លោះព្រំដែនកម្ពុជា-ថៃ និងសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ាជាដើម។
លោក គង់ ភោគ ថ្លែងយ៉ាងដូច្នេះថា៖ «កាលណាយើងអាចដោះស្រាយបញ្ហាទាំងអស់នេះបានកាន់តែឆាប់ ខ្ញុំគិតថាវាជួយបង្កើនសមត្ថភាពរបស់យើង និងផ្តល់ឱ្យយើងនូវពេលវេលាកាន់តែច្រើន ដើម្បីគិតអំពីអ្វីដែលយើងអាចធ្វើបានកាន់តែច្រើន»។ លោកបន្តទៀតថា៖ «ការទុកឱ្យស្ថានការណ៍អូសបន្លាយបែបនេះ មិនមែនជាផលប្រយោជន៍របស់យើងគ្រប់គ្នានោះទេ»។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានថ្ងៃទី ៧-៨ ឧសភា នេះ ធ្វើឡើងក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់ អនាគតរួមគ្នា» ដោយផ្ដោតលើការធានាសន្តិសុខថាមពលក្នុងតំបន់ និងស្ថិរភាពសន្តិសុខស្បៀងក្នុងបរិបទនៃជម្លោះមជ្ឈិមបូព៌ា និងការពិភាក្សាគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដូចជាភាពតានតឹងព្រំដែនកម្ពុជា-ថៃ សង្រ្គាមស៊ីវិលមីយ៉ាន់ម៉ា និងជម្លោះសមុទ្រចិនខាងត្បូងជាដើម៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


