Connect with us

ព័ត៌មានអន្ដរជាតិ

តួកគី​ ​បង្ហាញ​គំរូ​មីស៊ីល​ផ្លោង​​អន្តរទ្វីប (ICBM)​​បាញ់​​​ដល់​គោលដៅ​ឆ្ងាយ​​រហូត​​ ៦០០០គីឡូ​ម៉ែត្រ

បានផុស

នៅ

ប្រទេស​តួក​គី បាន​បង្ហាញ​គំរូដើម​នៃមីស៊ីលផ្លោង​អន្តរទ្វីប (ICBM) ជាផ្នែកមួយ​នៃការជំរុញ​ឱ្យក្លាយ​ជា​ប្រទេសដែល​​​ពឹងផ្អែកលើ​​វិស័យ​ការពារ​ជាតិ​ខ្លួន​ឯង និង​ដើម្បី​ទទួលបានតំណែងជាអ្នក​ការពារជាតិ​ដ៏​ខ្លាំង​ក្លា​​នៅ​មជ្ឈិមបូព៌ា ​ក្នុង​ចំណោម​សម្ព័ន្ធមិត្តណាតូ ​​(NATO) ។

យោង​តាម​សារព័ត៌មាន Al Jazeera ផ្សាយ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៦ មីស៊ីល​ផ្លោងអន្តរទ្វីប​​របស់​តួកគី ដែល​ឲ្យ​ឈ្មោះ​ថា «Yildirimhan» ជាភាសា​តួក​គី ដែល​មាន​ន័យថា​ «ផ្លេកបន្ទោរ» បាន​បង្កើតឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ ​និង​អភិវឌ្ឍន៍របស់​ក្រសួងការពារជាតិ ត្រូវ​បាន​ដាក់តាំង​​បង្ហាញ​កាល​ពី​ថ្ងៃ​អង្គារ​​ នៅ​ឯពិព័រណ៍ការពារ​ជាតិនិងអវកាស​ SAHA ២០២៦ ក្នុង​ទី​ក្រុង​ Istanbul ប្រទេស​តួកគី​។

មីស៊ីល​ Yildirimhan របស់​តួកគី។ រូបភាព៖ Ynet News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីស៊ីល Yildirimhan ប្រភេទ​នេះ បាញ់​បាន​ចម្ងាយ រហូត​ដល់​​ ៦ ០០០គីឡូ​ម៉ែត្រ។

យោង​តាមសហព័ន្ធ​អ្នកវិទ្យាសាស្ត្រ​អាមេរិក មីស៊ីលផ្លោងដែល​មាន​ចម្ងាយ​លើស​ពី ៥ ៥០០គីឡូ​ម៉ែត្រត្រូវ​បាន​ចាត់​ថ្នាក់ជាមីស៊ីល​ផ្លោង​អន្តរ​ទ្វីប ​(ICBM)។

យ៉ាង​ណា ប្រសិន​បើ​បាញ់ចេញពីប្រទេស​តួក​គី មីស៊ីល Yildirimhan នឹង​អាច​វាយប្រហារគោល​ដៅ​ដល់​ទូទាំង​ទ្វីបអឺរ៉ុប អាហ្វ្រិក និង​អាស៊ី។

យោង​តាមទីភ្នាក់ងារសារព័ត៌មាន Anadolu របស់តួក​គី ល្បឿន​អតិប​រមារ​បស់មីស៊ីល ICBM គឺ Mach-២៥ ​មាន​ន័យ​ថា ​វា​​មានល្បឿនលឿន​ជាង​សំឡេង ២៥ដង។ មីស៊ីល​នេះ​មាន​ម៉ាស៊ីន​រុញរ៉ុក្កែត​ចំនួន ៤​ និងបំពាក់ដោយ​សារធាតុអាសូត​រាវ​ tetroxide។ រីឯក្បាល​គ្រាប់​របស់វាមានសមត្ថភាព​ផ្ទុកទម្ងន់​បាន ៣​តោន (៣ ០០០គីឡូក្រាម)។

យ៉ាង​ណា ប្រទេសតួក​គី​មិនទាន់​ចាប់ផ្តើម​ផលិតមីស៊ីល​ប្រភេទ​នេះ​នៅ​ឡើយទេ​។

ថ្លែង​ទៅកាន់ការ​តាំងពិព័រណ៍នៅ​ទីក្រុង Istanbul កាល​ពីថ្ងៃអង្គារ រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​តួកគី​ លោក Yasar Guler ​អះអាងថា៖ « នៅ​ក្នុងយុគសម័យនេះ ការចំណាយលើ​​សេដ្ឋ​កិច្ច​​ក្លាយ​ជា​អាវុធ​មិន​ស៊ី​មេ​ទ្រី! ប្រទេសតួក​គី​នឹង​ផ្តល់​ជូន​សម្ព័ន្ធមិត្ត​ ​មិនត្រឹមតែ​ប្រព័ន្ធ​អាវុធ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងបច្ចេកវិទ្យានិង​សេដ្ឋកិច្ច​សន្តិសុខ​ប្រកប​ដោយចីរភាព​ផងដែរ»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម