ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ថា ការគ្រប់គ្រងច្រកសមុទ្រ Hormuz ដូចមានគ្រាប់បែកនុយក្លេអ៊ែរនៅក្នុងដៃ
ស្របពេលដែលស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងតែឡើងកម្ដៅខ្លាំង ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានចេញមកថ្លែងសារយ៉ាងមុតស្រួច ដោយប្រៀបធៀបឥទ្ធិពលនៃការគ្រប់គ្រងច្រកសមុទ្រ Hormuz ថាមានតម្លៃស្មើនឹងការមានគ្រាប់បែកនុយក្លេអ៊ែរនៅក្នុងដៃ។ មន្ត្រីរូបនេះ បានបញ្ជាក់ថា ការដែលអាចសម្រេចជោគវាសនាសេដ្ឋកិច្ចពិភពលោកបានតាមរយៈការសម្រេចចិត្តតែមួយលើផ្លូវទឹកនេះ គឺជាឱកាសមាសដ៏ធំធេង ដែលអ៊ីរ៉ង់នឹងមិនបោះបង់ចោលជាដាច់ខាត។

តាមការផ្សាយរបស់ AFP លោក Mohammad Mokhber ដែលជាទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានអះអាងកាលពីថ្ងៃទី៨ ខែឧសភា ថា អ៊ីរ៉ង់ នឹងការពារសមិទ្ធផល ដែលខ្លួនទទួលបានពីជម្លោះនេះ ហើយត្រៀមខ្លួន នឹងកែប្រែច្បាប់អន្តរជាតិ ជុំវិញការប្រើប្រាស់ច្រកសមុទ្រ Hormuz តាមដែលអាចធ្វើទៅបាន។ លោកថែមទាំងបានបញ្ជាក់ថា អ៊ីរ៉ង់ហ៊ានធ្វើសកម្មភាពតែម្នាក់ឯង ដោយមិនខ្វល់ពីអ្នកណា ប្រសិនបើចាំបាច់ ដើម្បីធានាថា ការគ្រប់គ្រងផ្លូវទឹកនេះ នៅតែស្ថិតក្នុងដៃរបស់ខ្លួន។
ទន្ទឹមនឹងការថ្លែងសារដ៏តឹងសរសៃកនេះ ក៏មានសេចក្តីរាយការណ៍មកថា អ៊ីរ៉ង់បានបង្កើតស្ថាប័នថ្មីមួយ ដើម្បីត្រួតពិនិត្យ និងប្រមូលថ្លៃសេវាពីកប៉ាល់ដឹកទំនិញទាំងឡាយណា ដែលចង់ឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ។ កន្លងមក ច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ ដែលផ្គត់ផ្គង់ដល់ទៅ ២០ភាគរយនៃតម្រូវការប្រេងទូទាំងពិភពលោក ហើយក្នុងពេលសន្តិភាព កប៉ាល់ទាំងអស់អាចឆ្លងកាត់ដោយសេរី ប៉ុន្តែពេលនេះអ្វីៗបានប្រែប្រួលអស់ទៅហើយ។
ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង អ៊ីរ៉ង់បានបិទច្រកសមុទ្រនេះ និងអនុញ្ញាតឲ្យតែនាវារបស់ប្រទេសណា ដែលខ្លួនចាត់ទុកថាជា «មិត្ត» ប៉ុណ្ណោះ ដែលអាចឆ្លងកាត់បាន ដោយយកលេសថាធ្វើឡើង ដើម្បីសន្តិសុខជាតិ។ សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនណា ដែលចង់ឆ្លងកាត់ ពួកគេត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ហើយត្រូវទទួលបានលេខកូដបញ្ជាក់ រួមជាមួយការណែនាំផ្លូវធ្វើដំណើរយ៉ាងច្បាស់លាស់ ទើបអាចធ្វើដំណើរទៅមុខបាន។
ស្ថានភាពកាន់តែអាក្រក់ទៅៗ នៅពេលដែលសហរដ្ឋអាមេរិក បានចាប់ផ្តើមអនុវត្តវិធានការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ កាលពីពាក់កណ្តាលខែមេសាកន្លងទៅ ក្រោយពីការចរចានៅក្នុងប្រទេសប៉ាគីស្ថាន មិនទទួលបានលទ្ធផល។ បើទោះបីជាមានសម្ពាធខ្លាំងពីអាមេរិកយ៉ាងណាក៏ដោយ ក៏អ៊ីរ៉ង់នៅតែបង្ហាញជំហររឹងរូស និងកាន់តែរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz នេះដដែល។ ការប៉ះទង្គិចគ្នា ដោយអាវុធរវាងប្រទេសទាំងពីរ នៅតំបន់ច្រកសមុទ្រនេះ កាលពីថ្ងៃទី ៧ ខែឧសភា បានធ្វើឲ្យក្តីសង្ឃឹម ក្នុងការស្វែងរកសន្តិភាព កាន់តែរសាត់ឆ្ងាយទៅៗ៕

ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


