ព័ត៌មានអន្ដរជាតិ
តុលាការពាណិជ្ជកម្មអាមេរិកសម្រេចថា ពន្ធ ១០% របស់ ត្រាំ គឺខុសច្បាប់
តុលាការសហព័ន្ធទទួលបន្ទុកខាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី ៧ ឧសភា បានសម្រេចថា ពន្ធ ១០% ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់លើទំនិញនាំចូលលើបណ្ដាប្រទេសជុំវិញពិភពលោកកាលពីខែកុម្ភៈ គឺខុសច្បាប់ ខណៈក្រសួងយុត្តិធម៌បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនោះ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ ABC។

ក្នុងសេចក្តីសម្រេចដែលមានសម្លេងគាំទ្រ ២ ទល់នឹង ១ ចៅក្រមនៅតុលាការពាណិជ្ជកម្មអន្តរជាតិរបសអាមេរិក បាននិយាយថា រដ្ឋបាលលោក ត្រាំ បានបកស្រាយច្បាប់ដែលប្រើនោះខុស ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃពន្ធគយដ៏ទូលំទូលាយរបស់ខ្លួន។
វាគឺជាលើកទី២ហើយក្នុងឆ្នាំនេះ ដែលគោលនយោបាយពន្ធរបស់លោក ត្រាំ ត្រូវបានតុលាការអាមេរិកចាត់ទុកថាខុសច្បាប់។
កាលពីដើមឆ្នាំ តុលាការកំពូលអាមេរិកបានគាំទ្រសេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មអន្តរជាតិ ដោយថា ត្រាំ បានបំពានអំណាចរបស់ខ្លួនចំពោះការដាក់ពន្ធបដិការលើទំនិញនាំចូលពីបណ្ដាប្រទេសនៅជុំវិញពិភពលោក ដោយខុសច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ ១៩៧៧។ ជាការឆ្លើយតប លោក ត្រាំ បានប្រកាសពន្ធ ១០% ដោយប្រើច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ លើគ្រប់ប្រទេសទាំងអស់ និងចូលជាធរមាននៅថ្ងៃទី ២៤ ខែកុម្ភៈ ហើយរំពឹងផុតកំណត់នៅចុងខែកក្កដា។
មេធាវីក្រសួងយុត្តិធម៌កាលពីថ្ងៃសុក្រ បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍នៅតុលាការពាណិជ្ជកម្មអន្តរជាតិ ដោយបង្ហាញថាពួកគេមានគម្រោងជំទាស់នឹងសេចក្តីសម្រេចកាលពីថ្ងៃព្រហស្បតិ៍។
ដោយឡែក លោក ត្រាំ វិញ បានរិះគន់លើការសម្រេចរបស់តុលាការដោយបន្ទោសលើ «ចៅក្រមឆ្វេងនិយមជ្រុល២រូប» ដែលគាំទ្រការសម្រេច។ លោកថ្លែងយ៉ាងដូច្នេះថា៖ «គ្មានអ្វីធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាមួយនឹងតុលាការនោះទេ។ គ្មានអ្វីធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនោះទេ។ ពេលយើងទទួលបានសេចក្តីសម្រេចមួយ ហើយយើងធ្វើវាតាមផ្លូវផ្សេង»។
ទោះបីជាយ៉ាងណាក៏ដោយ គេក៏មិនទាន់ច្បាស់លាស់ដែរថាតើការសម្រេចដដែលនឹងបង្កការអនុវត្តបែបណាទៅមុខទៀត៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


