Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា

បានផុស

នៅ

កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ បានសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើជើងសិប្បនិម្មិត ដែលជាអំណោយរបស់កងទ័ពជើងគោកឥណ្ឌា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក និង ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក។
ក្នុងឱកាសនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា-ឥណ្ឌាដែលកាន់តែរឹងមាំ ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា កងទ័ពឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចំពោះការគាំទ្រដ៏មានអត្ថន័យនេះ ដែលបានឆ្លុះបញ្ចាំងអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកងទ័ពទាំងពីរ។ ឯកឧត្តម ក៏បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការការពារជាតិ រួមមាន ការរៀបចំវគ្គបណ្តុះបណ្តាល និងការរៀបចំសមយុទ្ធទ្វេភាគី CINBAX II ដែលកំពុងប្រព្រឹត្តទៅនៅកម្ពុជា។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតឥណ្ឌា បានលើកឡើងថា ប្រព័ន្ធហ្វឹកហ្វឺននេះ ត្រូវបានប្រគល់ជូនកងទ័ពជើងគោកកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ហើយការដាក់ឱ្យដំណើរការនៅថ្ងៃនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពទាំងពីរ។ ឯកឧត្តម ជឿជាក់ថាប្រព័ន្ធហ្វឹកហ្វឺនទំនើបនេះ នឹងចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពហ្វឹកហ្វឺន វិជ្ជាជីវៈ និងការត្រៀមខ្លួនប្រតិបត្តិការរបស់កងទ័ពជើងគោកកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម