Connect with us

ព័ត៌មានជាតិ

​សម្ដេច​ធិបតី៖ អ្នកម្ដាយ ជា​ព្រះរស់ និងជាអ្វីគ្រប់យ៉ាងសម្រាប់កូន

បានផុស

នៅ

នាយករដ្ឋមន្ត្រី ​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​អបអរ​ទិវា​អ្នក​ម្ដាយ​នូវ​ពាក្យ​ដែល​មាន​ខ្លឹម​សារ​មួយ​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា នេះ​ថា «អ្នក​ម្ដាយ​ ជា​ព្រះរស់ និង​ជា​អ្វី​គ្រប់​យ៉ាង​សម្រាប់​កូន»

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រម្លឹក​ទៅ​កាន់​ទិវា​អ្នក​ម្ដាយ ឬ​ Mother’s Day គឺ​ជា​ពិធី​បុណ្យ​មួយ​ដែល​ត្រូវ​ប្រារព្ធ​ឡើង​ដើម្បី​ផ្ដល់​កិត្តិយស​ និង​បង្ហាញ​ពី​ភាព​កតញ្ញូ​ចំពោះ​អ្នក​ម្ដាយ​គ្រប់​រូប​ដែល​បាន​លះបង់​ និង​ក្ដី​ស្រឡាញ់​ឥតលក្ខខ័ណ្ឌ​ចំពោះ​កូនៗ​របស់​ខ្លួន។ ទិវា​នេះ​មាន​ដើម​កំណើត​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​ឆ្នាំ​១៩០៨ ដោយ​កំណត់​យក​ថ្ងៃ​អាទិត្យ សប្ដាហ៍​ទី២ នៃ​ខែ​ឧសភា​ជា​រៀងរាល់​ឆ្នាំ។ វា​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​ស្រី Anna Jarvis ដែល​ចង់​ឱ្យ​មាន​ថ្ងៃ​មួយ​សម្រាប់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ម្ដាយ​គ្រប់​រូប។

មាន​សកម្មភាព​មួយ​ចំនួន​ដែល​គេ​និយម​ធ្វើ​នា​ថ្ងៃ​នេះ​គឺ​ការ​ជូន​បាច់​ផ្កា ជូន​កាដូ ការ​សរសេរ​កាត​ជូនពរ និង​ការ​នាំ​ម្ដាយ​ទៅ​ញាំ​អាហារ​ជុំ​គ្នា​ ឬ​ធ្វើ​ម្ហូប​ឱ្យ​ម្ដាយ​ពិសា​នៅ​ផ្ទះ​។


ថ្វីត្បិត​តែ​ទិវា​នេះ​ជា​ទំនៀមទម្លាប់​របស់​បរទេស​ក្ដី ក៏​វា​ត្រូវ​បាន​ទទួល​ស្គាល់​និង​គាំទ្រ​ជា​ខ្លាំង​ទូទាំង​ពិភព​លោក​ វា​ក៏​មាន​ទំនៀមទម្លាប់​ល្អ​មួយ​ដែល​ស្រដៀង​នឹង​កម្ពុជា​ផង​ដែរ​ដែល​កូនៗ​តែង​តែង​បង្ហាញ​ការ​គោរព​ដឹង​គុណ​ចំពោះ​មាតា​បិតា​របស់​ខ្លួន​ចំពោះ​សេចក្ដី​លះ​បង់​របស់​លោក​ទាំង​ពីរ​សម្រាប់​កូន​ៗ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម