ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី កាតា ប្រាប់អ៊ីរ៉ង់កុំឲ្យយកច្រកសមុទ្រ Hormuz ធ្វើជាសន្លឹកបៀនយោបាយ
ក្រសួងការបរទេសកាតា បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ថា នាយករដ្ឋមន្ត្រីកាតា បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថា ការប្រើប្រាស់ច្រកសមុទ្រ Hormuz ជា «ឧបករណ៍សម្រាប់ដាក់សម្ពាធ» នឹងមានតែធ្វើឲ្យវិបត្តិនៅក្នុងតំបន់ឈូងសមុទ្រ កាន់តែធ្លាក់ដុនដាបខ្លាំងឡើងប៉ុណ្ណោះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Jerusalem នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នាយករដ្ឋមន្ត្រីកាតា លោក Mohammed bin Abdulrahman Al Thani បានសង្កត់ធ្ងន់ថា គ្រប់ភាគីជម្លោះទាំងអស់ គួរតែឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីបញ្ចប់សង្គ្រាម។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាតា បានបញ្ជាក់ថា នាយករដ្ឋមន្ត្រី Al Thani បានសង្កត់ធ្ងន់ថា «សេរីភាពនៃការធ្វើនាវាចរណ៍គឺជាគោលការណ៍គ្រឹះដ៏រឹងមាំមួយដែលមិនអាចរំលោភបំពានបាន ហើយការបិទច្រកសមុទ្រ Hormuz ឬការប្រើប្រាស់វាជាសន្លឹកបៀសម្រាប់ដាក់សម្ពាធ មានតែជួយឲ្យវិបត្តិកាន់តែរីករាលដាលតែប៉ុណ្ណោះ»។
ក្រសួងការពារជាតិនៃប្រទេសអារ៉ាប់រួម (UAE) បានប្រកាសថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនបានបាញ់ស្ទាក់ និងកម្ទេចដ្រូនចំនួន ២ គ្រឿង ដែលហោះចេញពីប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ។ ការបន្តវាយប្រហារចុងក្រោយបង្អស់នេះបានកើតឡើង ចំពេលដែលភាពតានតឹងក្នុងតំបន់កំពុងផ្ទុះឡើងជាថ្មី បើទោះបីជាមានការប្រកាសបទឈប់បាញ់កាលពីពេលថ្មីៗនេះក៏ដោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
រដ្ឋមន្ត្រីការពារជាតិ ឡេតូនី លាលែងតំណែង ក្រោយដ្រូន អ៊ុយក្រែនដែលបញ្ជាបង្វែរទិសដោយរុស្សី ធ្លាក់ចំឃ្លាំងប្រេង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


