ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ត្រៀមជជែក រឿងលក់អាវុធឱ្យតៃវ៉ាន់ ក្នុងដំណើរទៅជួបមេដឹកនាំចិន
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងលើកយកបញ្ហាដ៏រស៊ើប ស្តីពីការលក់អាវុធរបស់អាមេរិក ឱ្យកោះតៃវ៉ាន់ ទៅជជែកគ្នាដោយផ្ទាល់ជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅក្នុងជំនួបសប្តាហ៍នេះ។

ចុះផ្សាយថ្ងៃទី១២ ខែឧសភា សារព័ត៌មាន Al Jazeera បានឱ្យដឹងថា ទោះបីជាបញ្ហានេះ ជារឿងតានតឹងក៏ដោយ ក៏លោក ត្រាំ នៅតែបង្ហាញក្ដីសង្ឃឹម និងជឿជាក់ថា ជម្លោះរវាងអាមេរិក និងចិន ជុំវិញរឿងកោះតៃវ៉ាន់ នឹងមិនអាចកើតឡើង ក្នុងពេលឆាប់ៗនេះទេ។ លោកបានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា លោកដឹងច្បាស់ថា លោកប្រធានាធិបតី ស៊ី ជិនពីង មិនចង់ឱ្យមានការលក់អាវុធនេះឡើយ ប៉ុន្តែលោកនឹងជជែកគ្នាដោយត្រង់ទៅត្រង់មក ព្រោះនេះគ្រាន់តែជាចំណុចមួយ ក្នុងចំណោមរឿងសំខាន់ៗជាច្រើន ដែលនឹងត្រូវពិភាក្សា។
តាមការគ្រោងទុក លោក ត្រាំ នឹងទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនក្នុងរយៈពេល ៩ឆ្នាំមកនេះ ដើម្បីត្រៀមខ្លួនចរចានៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ ជាយូរមកហើយ ការដែលអាមេរិកផ្តល់ជំនួយយោធាដល់តៃវ៉ាន់ តែងតែធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំង ព្រោះចិនចាត់ទុកតៃវ៉ាន់ គឺជាផ្នែកមួយមិនអាចខ្វះបាននៃទឹកដីរបស់ខ្លួន។ ដោយឡែក ខាងកោះតៃវ៉ាន់ឯណោះវិញ ក៏មិនព្រមចុះចាញ់នឹងការគំរាមកំហែងខាងយោធារបស់ចិនដែរ ដោយពួកគេនៅតែប្រកាន់ជំហរថា ប្រជាជនតៃវ៉ាន់ ត្រូវតែមានសិទ្ធិសេរីភាព ក្នុងការសម្រេចវាសនាដោយខ្លួនឯង។
អាមេរិក គឺជាអ្នកគាំទ្រដ៏ធំធេងបំផុតរបស់តៃវ៉ាន់ ដោយបានផ្គត់ផ្គង់អាវុធសំខាន់ៗ ដើម្បីការពារខ្លួនពីការវាយប្រហារណាមួយ។ កាលពីខែធ្នូ កន្លងទៅ លោក ត្រាំ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ដោយប្រកាសលក់កញ្ចប់អាវុធក្នុងតម្លៃជាង ១១ពាន់លានដុល្លារឱ្យទៅតៃវ៉ាន់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ កាលនោះ ចិនក៏បានឆ្លើយតបវិញភ្លាមៗ ដោយការធ្វើសមយុទ្ធយោធាព័ទ្ធជុំវិញកោះតៃវ៉ាន់ ដើម្បីជាការព្រមានដល់កម្លាំងខាងក្រៅ ដែលចូលមកជួយជ្រោមជ្រែងកោះមួយនេះ។
ដ្បិតស្ថានភាពហាក់ដូចជាតានតឹង ប៉ុន្តែសហរដ្ឋអាមេរិកនៅតែប្រកាន់ជំហរមិនជ្រៀតជ្រែក រឿងអធិបតេយ្យភាពរបស់តៃវ៉ាន់ឡើយ ហើយតែងតែជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ហា ដោយសន្តិវិធី។ លោក ត្រាំ បានសង្កត់ធ្ងន់ថា លោកមិនបារម្ភពីរឿងផ្ទុះសង្គ្រាមនោះទេ ព្រោះលោកមានទំនាក់ទំនងល្អជាមួយលោក ស៊ី ជិនពីង ហើយលោកជឿថា មេដឹកនាំចិនដឹងយ៉ាងច្បាស់ថា លោកមិនចង់ឱ្យមានរឿងអាក្រក់ណាមួយ កើតឡើងរវាងប្រជាជាតិទាំងពីរនោះឡើយ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


