ព័ត៌មានអន្ដរជាតិ
ប្រភពផ្ទៃក្នុងអាមេរិក៖ ត្រាំ ត្រៀមបើកការវាយប្រហារជាថ្មី លើ អ៊ីរ៉ង់
បន្ទាប់ពីប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ ប្រកាសថា បទឈប់បាញ់ ជាមួយទីក្រុងតេហេរ៉ង់ កំពុងស្ថិតក្នុងស្ថានភាព «សង្គ្រោះបន្ទាន់ យ៉ាងធ្ងន់ធ្ងរ» នោះ ស្រាប់តែប្រភពផ្ទៃក្នុង ពីជួររដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន បង្ហើបឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងត្រៀម បើកការវាយប្រហារអាកាស លើអ៊ីរ៉ង់ ជាថ្មី។

ប្រភពចំនួន៣ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទៅ CNN នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ថា លោកត្រាំ កំពុងពិចារណា យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ចំពោះការចាប់ផ្តើម ប្រតិបត្តិការយោធានៅអ៊ីរ៉ង់ ម្តងទៀត ហើយការវាយប្រហារថ្មីនេះ នឹងតម្រង់លើគោលដៅនៅសល់២៥% ដែលមន្ទីរបញ្ចកោណកំណត់ ប៉ុន្តែការវាយប្រហារលើមុន មិនទាន់ទទួលបាន ជោគជ័យ។
យោងតាមប្រភពដដែល, ប្រធានាធិបតីអាមេរិក ក៏នឹងចាប់អនុវត្តឡើងវិញផងដែរ នូវ «គម្រោងសេរីភាព» ដែលជាប្រតិបត្តិការរំដោះកប៉ាល់ពាណិជ្ជកម្ម ចេញពីច្រកសមុទ្រ Hormuz។
ពាក់ព័ន្ធផែនការទាំងប៉ុន្មានខាងលើ ប្រធានាធិបតីអាមេរិក ត្រៀមនឹងជួបជាមួយ ក្រុមអ្នកជំនាញផ្នែកយុទ្ធសាស្រ្ត និងសន្តិសុខជាតិ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បីសម្រេច។

ព័ត៌មាននេះកើតឡើង បន្ទាប់ពី លោក ត្រាំ និយាយថា៖ បទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតក្នុង ស្ថានភាព «សង្គ្រោះបន្ទាន់ យ៉ាងធ្ងន់ធ្ងរ» ហើយចាត់ទុកឯកសារនៃសំណើរបស់អ៊ីរ៉ង់ ថាជា «ក្រដាសសំរាម» ដើម្បីឆ្លើយតប ទៅទីក្រុងតេហេរ៉ង់ ដែលដាក់លក្ខខណ្ឌ ៨ចំណុចមកទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណង បញ្ចប់សង្គ្រាម។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងការិយាល័យរាងពងក្រពើ កាលពីល្ងាចថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន ថ្លែងថា៖ «បទឈប់បាញ់ នៅតែមានប្រសិទ្ធភាព ប៉ុន្តែវាមានសភាពខ្សោយរហូតដល់មិនគួរឲ្យជឿ។ ខ្ញុំអាចនិយាយបានថា បទឈប់បាញ់នេះ កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់យ៉ាងធ្ងន់ធ្ងរ វាប្រៀបដូចជា នៅពេលដែលគ្រូពេទ្យដើរចូលមក ហើយប្រាប់ថា លោក! មនុស្សជាទីស្រឡាញ់របស់លោក មានឱកាសរស់ តែប្រហែល ១% ប៉ុណ្ណោះ»។
លោកបន្តថា៖ «ក្រុមមេដឹកនាំអ៊ីរ៉ង់ គឺជា មនុស្សដែលគ្មានកិត្តិយសទាល់តែសោះ។ មើលចុះ ខ្ញុំធ្លាប់មានកិច្ចការជាមួយពួកគេ ៤ ឬ ៥ ដងរួចមកហើយ តែពួកគេ តែងតែផ្លាស់ប្តូរចិត្តរហូត។ ក្រដាសសំរាមដែលពួកគេផ្ញើមកឲ្យយើងនោះ ខ្ញុំមិនទាន់ទាំងអានវា ចប់ផង»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


