ព័ត៌មានអន្ដរជាតិ
ទាហានអ៊ុយក្រែន កំពុងតស៊ូនឹងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ នៅជួរមុខ
រូបភាពអង្វររបស់ទាហានស្គមស្គាំងអ៊ុយក្រែន ៤នាក់ ធ្វើឱ្យប្រជាជនអ៊ុយក្រែនរំជើបរំជួលចិត្ត នៅចុងខែមេសា។ ទាហានទាំង៤នាក់នោះ អត់អាហារនៅជួរមុខរយៈពេល១៧ថ្ងៃ ដោយគ្មានការដឹកជញ្ជូនអាហារ ជាពិសេសមិនបានប្តូរវេនច្រើនខែ។
យោងតាមសារព័ត៌មាន Al Jazeera ចុះផ្សាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ អ្នកស្រី Anastasia Silchuk មានស្វាមីបម្រើការជាកងពលតូចលេខ១៤ សរសេរលើបណ្តាញសង្គម នៅថ្ងៃទី២២ ខែមេសា ថា៖ « យុទ្ធជនដួលសន្លប់ដោយសារភាពអត់ឃ្លាន ពួកគេផឹកទឹកភ្លៀង»។

យុទ្ធជនទាំងនោះលាក់ខ្លួននៅខាងឆ្វេងច្រាំងទន្លេ Oskil ខាងកើតក្នុងតំបន់ Donetsk បន្ទាប់ពីគ្រាប់បែករុស្ស៊ីបានបំផ្លាញស្ពាន តភ្ជាប់ទៅកាន់ក្រុមកងពលតូចរបស់ពួកគេនៅច្រាំងខាងស្តាំ។
អ្នកស្រី Silchuk សរសេរថា៖ « មនុស្សមិនស្តាប់ពួកគេតាមវិទ្យុទេ ឬប្រហែលជាគ្មាននរណាម្នាក់ចង់ស្តាប់ពួកគេទេ។ ស្វាមីរបស់ខ្ញុំបានស្រែកនិងអង្វរ ថាគ្មានអាហារ និងទឹកផឹកទេ»។ យ៉ាងណា អ្នកស្រីមិនបានឆ្លើយតបជាមួយសារព័ត៌មាន Al Jazeera លម្អិតឡើយ។
ដោយឡែក លោក Oleksandr ជាទាហានម្នាក់ទើបតែបម្រើការថ្មីៗ ប្រាប់ Al Jazeera ថា៖ « មានអារម្មណ៍ថា ផលប៉ះពាល់នៃភាពអត់ឃ្លានគឺកាន់តែខ្លាំង អំឡុងពេលកំពុងប្រយុទ្ធដើម្បីមាតុភូមិ»។
ខណៈកំពុងលាក់ខ្លួននៅក្នុងលេណដ្ឋានដាច់ស្រយាល និងលាក់បាំងបំផុតលើខ្សែត្រៀមជួរមុខ គ្មានដើមឈើ នាភាគអាគ្នេយ៍អ៊ុយក្រែនកាលពីដើមឆ្នាំនេះ លោក Oleksandr នឹកគ្រួសារ ផ្ទះសម្បែងនិងជីវិតដែលខ្លួនធ្លាប់មាន មុនពេលការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីនៅដើមឆ្នាំ ២០២២ ប៉ុន្តែអ្វីដែលលោកនឹកបំផុត គឺអាហារដ៏ពិតប្រាកដមួយចានប៉ុណ្ណោះ។
រីឯទាហានម្នាក់សុំមិនបញ្ចេញឈ្មោះ អាយុ ៣១ឆ្នាំ មានស្នាមសាក់ កំពុងស៊ាំនឹងជង្គង់សេរ៉ាមិចនៅទីក្រុងកៀវប្រាប់ Al Jazeera ថា៖ « យើងស្រមៃចង់បានអាហារក្តៅៗ ពីព្រោះអ្វីដែលយើងទទួលទានជាច្រើនសប្តាហ៍គឺសូកូឡា អូតមីល (ធញ្ញជាតិលាយជាមួយស្រូវសាលី) និងទឹកមួយដបក្នុងមួយថ្ងៃប៉ុណ្ណោះ»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម


