កូវីដ-១៩
មិនត្រឹមតែសួតទេ កូវីដធ្វើឲ្យខូចដល់ក្រពះ! អ្នកជំងឺយូរបំផុតនៅអង់គ្លេស ឈឺជាង១ឆ្នាំ ក្អួតរាល់ថ្ងៃ
អ្នករស់រានមានជីវិតពីជំងឺកូវីដ-១៩ម្នាក់ ដែលត្រូវបានគេគិតថាជាអ្នកជំងឺ ឈឺយូរជាងគេនៅចក្រភពអង់គ្លេស បានក្អួតចង្អោរជារៀងរាល់ថ្ងៃ។

លោក Jason Kelk អាយុ៤៩ឆ្នាំមកពីទីក្រុង Leeds ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាមួយអាការឈឺទ្រូងកាលពីខែមេសាឆ្នាំមុន ហើយគាត់ក៏បានតេស្តវិជ្ជមានជំងឺកូវីដ-១៩។

គ្រូផ្នែកព័ត៌មានវិទ្យា នៅសាលាបឋមរូបនេះ មិនបានចាកចេញពីមន្ទីរពេទ្យឡើយ ចាប់តាំងពីពេលនោះមក។ គាត់ត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ហើយត្រូវការម៉ាស៊ីនជំនួយខ្យល់ដកដង្ហើមនៅ៤៨ម៉ោងក្រោយ។

ប៉ុន្តែដោយសារតែវីរុសកូវីដ-១៩ បានធ្វើឲ្យមានបញ្ហាដល់ក្រពះរបស់គាត់ គាត់ក៏មានជំងឺក្រពះពោះវៀន ដែលបណ្តាលឲ្យគាត់ ក្អួតជាប្រចាំ។ គាត់ក៏នៅតែមិនអាចដើរបានដែរ បើគ្មានឧបករណ៍ជំនួយទេនោះ។

យោងតាមការប៉ាន់ស្មានបានឲ្យដឹងថា ជំងឺកូវីដរយៈពេលយូរ ដែលរាប់បញ្ចូលទាំងមានអាការដកដង្ហើមខ្លី ខ្សោយសតិនិងឈឺសាច់ដុំជាដើម គឺបានកើតឡើងលើមនុស្សម្នាក់ក្នុងចំណោម១០នាក់ ដែលឆ្លងជំងឺនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ករណីធ្ងន់ធ្ងរជាងនេះគឺកម្រមានណាស់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ហួសចិត្ត! ប្រជាជនឥណ្ឌា សម្រុកទៅរកគ្រូធ្មប់ ដើម្បីដេញកូវីដ ចេញពីខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


