Connect with us

កូវីដ-១៩

ហួសចិត្ត! ប្រជាជនឥណ្ឌា សម្រុកទៅរកគ្រូធ្មប់ ដើម្បីដេញកូវីដ ចេញពីខ្លួន

បានផុស

នៅ

ប្រជាជនឥណ្ឌា កំពុងសម្រុកទៅរកគ្រូដោះអំពើអាបធ្មប់ ដែលបានយកដែកក្តៅ ទៅដុតលើរាងកាយ ដើម្បីព្យាបាលជំងឺកូវីដ-១៩ ស្របពេលការឆ្លង បានរាលដាលពីមជ្ឈមណ្ឌលទីក្រុងទៅកាន់ភូមិនានានៅតាមជនបទ ដែលជាកន្លែងប្រព័ន្ធថែរក្សាសុខភាព អន់ខ្សោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាជារឿងដ៏ហួសចិត្ត ដែលប្រជាជនឥណ្ឌា នៅតែមានជំនឿជ្រុលទៅលើរឿងបែបនេះ ហើយគិតថា គ្រូទាំងនោះអាចជួយពួកគេឲ្យជាសះស្បើយពីជំងឺកូវីដ-១៩បាន។

វេជ្ជបណ្ឌិត Ashita Singh ប្រធានផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Chinchpada Christian ក្នុងតំបន់ដាច់ស្រយាលនៃរដ្ឋ Maharashtra បាននិយាយថា លោកស្រីបានមើលឃើញមានអ្នកជំងឺកាន់តែច្រើន ដែលមកមន្ទីរពេទ្យដោយមានស្នាម រលាកភ្លើងលើដងខ្លួន។ 

ស្លាកបែបនេះ គឺជាសញ្ញាដែលគ្រូអាបធ្មប់ផ្តល់ឲ្យពួកគេដើម្បីបណ្ដេញវិញ្ញាណ ដែលពួកគេជឿថា បណ្តាលឲ្យពួកគេឆ្លងរោគ ហើយចុងក្រោយ អ្នកទាំងនោះក៏សម្រេចចិត្តមកមន្ទីរពេទ្យ ព្រោះអស់ជម្រើស។

អ្នកផ្សេងទៀតពឹងផ្អែកលើការព្យាបាលដោយប្រើឱសថបុរាណ ខណៈអ្នកខ្លះបានរត់គេចខ្លួនចេញពីភូមិរបស់ពួកគេដោយសារការភ័យខ្លាចខ្មោចបិសាច ដែលពួកគេជឿថា កំពុងធ្វើឲ្យរោគ ឆ្លងរាលដាលកាន់តែខ្លាំងនិងកាន់តែលឿន។

Family members bring a relative suffering from to a hospital in Allahabad, India, for treatment

បច្ចុប្បន្ន ឥណ្ឌា កំពុងទទួលរងនូវរលកទី២ដ៏អាក្រក់បំផុតនៃជំងឺកូវីដ-១៩  ពោលគឺគ្រាន់តែប្រទេសនេះមួយ បានរួមចំណែកប្រហែល៤០ភាគរយទៅហើយ នៃករណីឆ្លង មួយថ្ងៃៗនៅលើពិភពលោក និងមានមនុស្សរាប់ម៉ឺននាក់បានស្លាប់ បើទោះបីជាអ្នកវិភាគជឿជាក់ថា តួលេខទាំងពីរទំនងជាទាបជាងតួលេខផ្លូវការឆ្ងាយក៏ដោយ។

A woman suffering from Covid-19 coronavirus sits on a stretcher before being admitted in a hospital for in Allahabad

នៅថ្ងៃសុក្រនេះ ប្រទេសឥណ្ឌា បានរកឃើញការឆ្លងថ្មីរហូតដល់ទៅ ៣៨៦,៤៥២ករណី ដោយនាំឲ្យករណីសរុបកើនដល់ ១៨,៧៦២,៩៧៦ និងស្លាប់សរុបឈានដល់ ២០៨,៣៣០នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Express Digest

ចុចអាន៖ មិនខ្វល់រឿងផ្ទុះខ្លាំង! ប្ដីប្រពន្ធ ឥណ្ឌា មួយគូរៀបការទាំងស្លៀកឈុតការពារ ក្រោយកូនកំលោះផ្ទុកកូវីដ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម