Connect with us

ព័ត៌មានអន្ដរជាតិ

លោក Vance៖ អាមេរិក មិនដែល​គិតគូរ​រឿងបញ្ជូនអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់ ទៅឱ្យរុស្ស៊ី ឡើយ

បានផុស

នៅ

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Anadolu អនុប្រធានាធិបតីអាមេរិក លោក JD Vance កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៩ ខែ​ឧសភា បានចេញមុខមកបកស្រាយយ៉ាងច្បាស់ៗប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន ថា ទីក្រុង​វ៉ាស៊ីនតោន មិនដែលគិតគូរ ឬមានផែនការណាមួយ ក្នុងការបញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួច​របស់ប្រទេសអ៊ីរ៉ង់ ទៅឱ្យប្រទេសរុស្ស៊ី ដូចដែលគេល្បីនោះឡើយ។

លោក JD Vance (រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Vance បានសង្កត់ធ្ងន់ថា លោកផ្ទាល់ក៏បានឃើញព័ត៌មានបែបនេះជា​ហូរហៀរ លើបណ្តាញផ្សព្វផ្សាយដែរ ប៉ុន្តែលោកពិតជាមិនដឹងថា ប្រភពព័ត៌មានទាំងនោះ លេចលឺចេញពីណាមកទេ។ យ៉ាង​ណាមិញ លោក​បាន​បន្ថែម​ថា អ្វីដែលជាការពិតនៅពេលនេះ គឺលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តកិច្ចពិភាក្សា ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយដ៏ល្អ ហើយការបញ្ជូនសារធាតុនុយក្លេអ៊ែរទៅឱ្យរុស្ស៊ី គឺមិនមែនជាគម្រោងរបស់រដ្ឋាភិបាលអាមេរិកទាល់តែសោះ។

ជាងនេះទៅទៀត បើតាមការសង្កេតរបស់លោកអនុប្រធានាធិបតី ខាងភាគីអ៊ីរ៉ង់ខ្លួនឯង ក៏មិនដែលលើកឡើងពីគំនិតនេះដែរ ហើយលោកជឿថា ទាំងខាងអ៊ីរ៉ង់ និងខាងលោកប្រធានាធិបតីអាមេរិកផ្ទាល់ សុទ្ធតែមិនពេញចិត្តនឹងការគិតបែបនេះឡើយ។

សូម​ជម្រាប​ថា រឿងរ៉ាវទាំងនេះ បានផ្ទុះឡើង បន្ទាប់ពីមានការចុះផ្សាយពីបណ្តាញទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីតមួយឈ្មោះ Al Hadath ដែលត្រូវបានស្រង់សម្តីបន្តដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS។ ព័ត៌មាននោះ បាននិយាយថា អ៊ីរ៉ង់មានសំណើថ្មីមួយ ដើម្បីបញ្ចប់ជម្លោះ ដោយក្នុងនោះទីក្រុង​តេហេរ៉ង់ ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួច​របស់ខ្លួនទៅឱ្យរុស្ស៊ី ជំនួសឱ្យការប្រគល់ទៅឱ្យអាមេរិក ក្រោមលក្ខខណ្ឌពិសេសមួយចំនួន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម