ព័ត៌មានជាតិ
គិតត្រឹមខែមេសា អាជ្ញាធរខេត្តក្រចេះបន្តរឹតបន្តឹង ត្រួតពិនិត្យឯកសារយានយន្ត និង យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសសរុប ៩៩៩គ្រឿង
ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងត្រួតពិនិត្យ ឯកសារយានយន្តខេត្តក្រចេះ បានដាក់គោលដៅត្រួតពិនិត្យចល័តនៅតាមបណ្តាផ្លូវជាតិ-ខេត្តសំខាន់ៗចំនួន ៣កន្លែង ក្នុងភូមិសាស្ត្រខេត្តក្រចេះ។

យោងតាមរបាយការណ៍របស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តក្រចេះ បានឲ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុស លក្ខណៈបច្ចេកទេស និងត្រួតពិនិត្យឯកសារយានយន្តខេត្ត បានដាក់គោលដៅចំនួន ៣ទីតាំង ស្ថិតក្នុងស្រុកឆ្លូង ស្រុកចិត្របុរី និងស្រុកស្នួល នៃខេត្តក្រចេះ។

ដោយត្រួតពិនិត្យរថយន្តសរុបបានចំនួន ៩៩៩គ្រឿង ក្នុងនោះ រថយន្តត្រឹមត្រូវសរុប ចំនួន ៧៧៩គ្រឿង, រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស (កាត់ទ្រុង), ដោះភ្លើងរថយន្ត បំភ្លឺខុសលក្ខណៈបច្ចេកទេស ១០គ្រឿង, យានយន្តខ្វះឯកសារចំនួន ១០៣គ្រឿង និងប្រើប្រាស់បណ្ណបើកបរខុសប្រភេទយានយន្តសរុបចំនួន ១០៧គ្រឿង។


ប្រភពពីមន្ត្រីជំនាញ បានឲ្យដឹងថា រថយន្តខុសលក្ខណៈបច្ចេកទេស ត្រូវបានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃថ្នាក់ខេត្ត ធ្វើការឃាត់ និងបញ្ជារឲ្យកាត់ទ្រុងនៅនឹងកន្លែង។ ជាមួយគ្នានោះ ដោយមានការណែនាំ និងដាក់ទិសដៅបន្ថែមពីលោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្រចេះ ក្រុមការងារចម្រុះបានដាក់គោលដៅចំនួន ៣ទីតាំង ក្នុងភូមិសាស្ត្រខេត្តក្រចេះ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ។

ប្រភពដដែល បានបញ្ជាក់បន្ថែមថា ក្រុមការងារបានណែនាំដល់អ្នកបើកបរ ឬម្ចាសរថយន្ត មិនត្រូវតទ្រុងបន្តទៀត មិនត្រូវផ្ទុកទំនិញសំពីងសំពោង មិនត្រូវបំពាក់ភ្លើងបំភ្លឺខុសបច្ចេកទេស រថយន្តត្រូវភ្ជាប់មកជាមួយនូវឯកសារគ្រប់គ្រាន់។ ក្នុងករណីម្ចាស់រថយន្តមិនអនុវត្តតាមការណែនាំ ក្រុមការងារនឹងអនុវត្តទៅតាមច្បាប់៕ អត្ថបទ៖ ប្រុញ វិធិន


-
ចរាចរណ៍៧ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៦ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៧ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


