Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី សម្រេចបញ្ចប់មុខតំណែង មេនគរបាល និង មេអាវុធហត្ថខេត្តមណ្ឌលគិរី សង្ស័យពាក់ព័ន្ធការមិនបង្រ្កាប Online Scams

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និង លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ចប់មុខតំណែងនេះបានធ្វើឡើងតាមរយៈអនុក្រឹត្យដាច់ដោយឡែកពីគ្នា ចំនួន ២ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ ម្សិលមិញ ដែលសង្ស័យអាចជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមិនបង្រ្កាបបទល្មើស។

កន្លងមក ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបញ្ជាឲ្យអាជ្ញាធរ និង សមត្ថកិច្ច បើកយុទ្ធនាការបោសសម្អាតករណី Online Scams ឲ្យអស់ពីក្នុងភូមិសាស្ត្រ និង ដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងគោលបំណង ដើម្បីបង្ការ ទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម។

សម្តេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ការមិនអនុវត្តតាមបទបញ្ជា ឬ មិនសហការអនុវត្តក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុ នៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬ បញ្ចប់មុខតំណែងផងដែរ៕
អត្ថបទ ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម