Connect with us

កូវីដ-១៩

មួយព្រឹកនៅសង្កាត់ចាក់អង្រែក្រោម ពលរដ្ឋ​មក​ចាក់វ៉ាក់សាំង​​មាន​ជាង ៧០០ នាក់

បានផុស

នៅ

ភ្នំពេញ៖ លោកជា សុខខៃ ចៅសង្កាត់ចាក់អង្រែក្រោម​បាន​ឲ្យ​ដឹង​ថា ដោយគ្រាន់តែរយៈពេលមួយព្រឹក គ្រូពេទ្យបានចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ​ជូនប្រជាពលរដ្ឋបានរហូតដល់៧០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃទី១ខែឧសភា ជាថ្ងៃយុទ្ធនាការនៃការចាក់វ៉ាក់សាំង ដែលប្រមុខរាជរដ្ឋាភិបាលសម្រេចឲ្យគ្រូពេទ្យរបស់កងទ័ព ចុះមកចាក់វ៉ាក់សាំងជូនដល់​ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំមួយចំនួន។ ក្នុងនោះខណ្ឌមានជ័យ មានសង្កាត់ស្ទឹងមានជ័យ​ទី១ សង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ សង្កាត់បឹងទំពន់ទី១។ ដោយឡែកសង្កាត់ចាក់អង្រែក្រោម​ និងសង្កាត់ចាក់អង្រែលើដែលជាតំបន់លឿងទុំក៏តម្រូវឲ្យចាក់ដែរ។

លោក​ថា ពលរដ្ឋ​មានភាពសស្រាក់សស្រាំ ក្នុងការ​ចូលរួម​មក​ទទួលការ​ចាក់​វ៉ាក់សាំង ដើម្បី​ការពារមេរោគចម្លង​កូវីដ​១៩។

លោកចៅសង្កាត់ចាក់អង្រែក្រោម ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចាក់អង្រែក្រោមទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំរហូតដល់៥៩ឆ្នាំ រូតរះ​មកចាក់ថ្នាំដូសទី១ ដោយគ្រាន់តែយកភ្ជាប់មកជាមួយនូវ​អត្តសញ្ញាណ​ប្រជាពលរដ្ឋផ្ទាល់ខ្លួន១សន្លឹក។ នៅពេលមកដល់ទីតាំងចាក់ថ្នាំ ដែលស្ថិតនៅក្បែរសាលាសង្កាត់ គឺមកទទួលយកឯកសារពីក្រុមគ្រូពេទ្យយកទៅបំពេញ ហើយគ្រូពេទ្យបានសុំឲ្យបងប្អូនគូបពីអត្តសញ្ញាណបនចំនួន២សន្លឹក ដើម្បីទុកភ្ជាប់ជាមួយឯកសារ សម្រាប់ចាក់ថ្នាំដែលក្រុមគ្រូពេទ្យផ្តល់ជូន ងាយស្រួលចាក់លើកទី២៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម