Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ​ព្រឹកនេះ ក្រោយធ្លាក់ចុះគំហុកម្សិលមិញ

បានផុស

នៅ

ក្រោយធ្លាក់ចុះគំហុកកាលពីម្សិលមិញ តម្លៃប្រេងអន្តរជាតិ​បាន​ស្ទុះងើបឡើងវិញប្រហែល ២% សម្រាប់ការជួញដូរនា​ព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយសហរដ្ឋអាមេរិក​បើកការវាយប្រហារតាមអាកាសពេញមួយ​យប់​លើអ៊ីរ៉ង់ ដែល​​បង្កើនភាពតានតឹងជាថ្មី ទោះបីជាគូវិវាទកំពុងចរចាគ្នាក៏ដោយ​។​ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងម៉ាក Brent បាន​កើនឡើង ១,៩០ ដុល្លារ ឬ ២,០២% ដល់ ៩៦,១៩ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងប្រហែល ៨ នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI បាន​កើនឡើង ១,៧៣ ដុល្លារ ឬ ១,៩៥% ដល់ ៩០,៤១ ដុល្លារ/បារ៉ែល។ ​

តម្លៃប្រេងទាំង២ បាន​ធ្លាក់ចុះគំហុកជាង ៥% ពេលបិទការជួញដូរកាលពីថ្ងៃពុធ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ១ ខែ ដោយសារតែក្ដីរំពឹងពីការសម្រេចបាន​នូវកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមអាមេរិក-អ៊ីរ៉ង់ និងការបើកច្រកហ័រមូហ្សឡើងវិញ។ ​

យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីក្នុងប្រទេសអ៊ីរ៉ង់ទៅលើទីតាំងមួយ ដែល​គេជឿថាគំរាមកំហែងដល់កងកម្លាំងសហរដ្ឋអាមេរិក និងការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ​ហ័រមូហ្ស ខណៈ​ការផ្គត់ផ្គង់ប្រេងនៅតែមានភាពតឹងតែង ហើយបញ្ហាធំៗនៅតែមិនទាន់ដោះស្រាយបាន។

ទន្ទឹមនឹងនេះ ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២,៨ ​លានបារ៉ែលកាលពីសប្តាហ៍មុន ដែលជាការធ្លាក់ចុះប្រចាំសប្ដាហ៍ជាលើកទី៦ជាប់ៗគ្នា ផ្អែកលើទិន្នន័យពី​វិទ្យាស្ថានប្រេងកាតអាមេរិក​ (API) ​ដែលនេះបង្ហាញពីតម្រូវការរឹងមាំ រួមចំណែកដល់កំណើនតម្លៃប្រេង៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម