ព័ត៌មានជាតិ
កម្លាំងខេត្តកំពង់ធំពង្រឹងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ខណៈរដូវបិទនេសាទនឹងចាប់ផ្ដើមពីដើមខែកក្កដា
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានស្នើកិច្ចសហការពីមន្ត្រីជំនាញជលផល រួមគ្នាជាមួយកងកម្លាំងប្រដាប់អាវុធ បន្តការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខណៈរដូវបិទនេសាទនឹងចាប់ផ្ដើមអនុវត្តនាដើមខែកក្កដាខាងមុខនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ លើកឡើងថា អាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសមន្ត្រីជលផល ត្រូវរួមគ្នាជាមួយកងកម្លាំងចម្រុះ ក្នុងការបន្តការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឱ្យទទួលបានជោគជ័យបន្ថែមទៀត ពិសេសបន្តការពារឲ្យបានឡូត៍អភិរក្សពូជត្រី ដើម្បីរក្សាទុកឲ្យត្រីពងកូននៅក្នុងរដូវបិទនេសាទខាងមុខនេះ។ លោក ថា ត្រូវរួមគ្នាក្នុងការអនុវត្តឲ្យបានជោគជ័យតាមសេចក្តីជូនដំណឹងស្ដីពីរដូវបិទការនេសាទឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាព។

ការលើកឡើងរបស់ឧត្តមសេនីយ៍យោធារូបនេះ ធ្វើឡើងក្នុងពេលលោក ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងស្ដីពីរដូវបិទនេសាទដល់កងកម្លាំងចម្រុះ និងអាជ្ញាធរដែនដី ដែលកំពុងប្រចាំការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ប្រចាំទីបញ្ជាការស្រាលនៅឃុំពាមបាង ស្រុកស្ទោង និងទីបញ្ជាការស្រាលប្រចាំការនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
បើតាមលោក ជិន ស៊ីថា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ រដូវបិទនេសាទឆ្នាំ២០២៦ នឹងត្រូវចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ ហើយលោក បានបញ្ជាក់បន្ថែមពីឧបករណ៍នេសាទ ដែលប្រជានេសាទអាចនេសាទបានស្របច្បាប់ មានចំនួន៤៩មុខ ក្នុងរដូវបិទនេសាទនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអរគុណកងកម្លាំងចម្រុះទាំងអស់ រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចំពោះការរួមគ្នាក្នុងការការពារធនធានមច្ឆជាតិ ដោយបានសហការជាមួយកងកម្លាំងសម្រុះ ក្នុងការផ្ដល់ព័ត៌មាន និងចូលរួមបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរយៈពេលកន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរ ធ្វើឱ្យទិន្នផលត្រីបានសម្បូរឡើងវិញ។ តាមរយៈលទ្ធផលនេះ លោក ថា មជ្ឈដ្ឋានទូទៅមានការកោតសរសើរដល់កងទ័ព ដែលបានរួមចំណែកសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានជោគជ័យ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


