Connect with us

សន្តិសុខសង្គម

ផ្ទុះការវែកញែក រឿងប្ដឹងទីតាំងបើកបង្រៀនគួរក្មេងៗ បង្កសំឡេងរំខានដល់អ្នកជិតខាង

បានផុស

នៅ

មានការលើកឡើងពេញបណ្ដាញសង្គម រឿងបើកសាលាបង្រៀនគួរក្មេងៗ ក្រៅម៉ោងត្រូវបានគេប្ដឹងទៅកាន់អាជ្ញាធរមូលដ្ឋាន អោយជួយអន្តរាគមន៍ ដោះស្រាយបញ្ហាមានសំឡេងរំខានដល់អ្នកជិតខាង។ ធើ្វឱ្យមានមតិចម្រូងចម្រាសយ៉ាងខ្លាំងក្នុងសង្គម និង មហាជនមួយចំនួន បានលើកឡើងពីភាពអយុត្តិធម៌ និងការរិះគន់ចំៗ ទៅលើបុគ្គលមួយចំនួនដែលត្អូញត្អែរតែរឿងកន្លែងបង្រៀនកូនសិស្ស ខណៈពេលដែលទីតាំងខ្លះបើកហាងផឹកស៊ី ចាក់ធុងបាស ឬខារ៉ាអូខេកំសាន្តរំខានដល់អ្នកជិតខាងដូចគ្នា បែរជាមិនហ៊ានប្ដឹងទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបតំណាង

សូមបញ្ជាក់ផងដែរថា លោក ចាន់ សុភា ជាគ្រូនៅអនុវិទ្យាល័យមួយកន្លែង ដោយចប់ម៉ោងបង្រៀននៅសាលារដ្ឋ គាត់បានបើកបង្រៀនគួរដល់ក្មេងនៅក្រៅម៉ោង នៅផ្ទះរបស់ខ្លួនជាប្រភេទផ្ទះល្វែង នៅជាប់គ្នាៗជាមួយអ្នកខាង ដែលមានទីតាំងក្នុងបុរីមួយកន្លែង ក្នុងភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល។ ចំពោះសំឡេងរំខាននេះអាចមកកើត មាននៅពេលលោកគ្រូអ្នកគ្រូស្រែកពន្យល់មេរៀនទៅកាន់ក្មេងៗដែលមករៀន។

បើតាមការបញ្ចាក់ពីអាជ្ញាធរ បានអោយដឹងថា ចំពោះបញ្ហាការប្ដឹងទៅទីតាំងបង្រៀនគួរក្មេងៗមួយកន្លែងនេះ អាជ្ញាធរបានហៅភាគីទាំងសងខាងមកសម្របសម្រួលគ្នា នៅសាលាសង្កាត់រួចម្ដងទៅហើយ ដោយលោកគ្រូជាម្ចាស់ទីតាំងបើកបង្រៀនគួរ បានសុំទោសដើម្បីបញ្ចាប់រឿង។ ក៏ប៉ុន្តែដោយសារភរិយារបស់គ្រូបង្រៀន មិនព្រមទទួលយកដំណោះស្រាយមួយនេះ ទើបធើ្វរឿងរ៉ាវកាន់តែវែងឆ្ងាយ។ ដោយសារតែភរិយាគាត់បាននិយាយថា គាត់មិនបានខុសអ្វីផង ហេតុអីត្រូវសុំទោស។ ទើបធ្វើឲ្យរឿងរ៉ាវមួយនេះ ត្រូវបានបញ្ជូនបន្តទៅសាលាខណ្ឌ ដើម្បីធ្វើការដោះស្រាយគ្នានៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម