Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌ២ បន្តចុះត្រួតពិនិត្យទីតាំងសង្ស័យបទល្មើសឆបោកតាមបច្ចេកវិទ្យា រកឃើញទីតាំងលេងល្បែងស៊ីសង

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៦ រដ្ឋបាលខណ្ឌមានជ័យនិងខណ្ឌពោធិ៍សែនជ័យ បានបន្តធ្វើការចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី មួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសកសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ក្នុងភូមិសាស្ដ្ររបស់ខ្លួន ដោយបានរកឃើញទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនមនុស្សរាប់សិបនាក់ បញ្ជូនទៅស្នងការរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីផ្លូវច្បាប់។

យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌមានជ័យ បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦  រដ្ឋបាលខណ្ឌមានជ័យបានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី មួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសកសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ ដឹកនាំដោយលោក សេង គន្ធ  អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបន្ត ចុះចំនួន០៨ទីតាំង រួមមាន ៖ 

១)បុរី វ៉ូតលែន  ផ្ទះលេខ QA-02  ផ្លូវ  Maple ភូមិ ទួលរកា៣ ចាក់ក្រោម  មានជនបរទេសស្នាក់នៅ  ១,វៀតណាម០៣នាក់។

២)បុរី វ៉ូតលែន  ហាងលក់សម្លៀកបំពាក់ សាន សាន  ផ្ទះលេខ S-07(បេតុងផ្សារក្រមួន)  ផ្លូវលេខ 86-CA  ភូមិ ទួលរកា៣ ចាក់ក្រោម  មានជនបរទេសស្នាក់នៅ។ ១-ចិន ១នាក់។

៣) បុរី វីឡាថោន  ផ្ទះលេខ TV-03A   ផ្លូវលេខ V-16A  ភូមិ ទួលរកា  ចាក់ក្រោម  មានជនបរទេសស្នាក់នៅ ១-ចិន ៤នាក់  ស្រី១នាក់ វៀតណាម១នាក់ ស្រី ១នាក់ សរុប៤ស្រី១ មាន២សញ្ជាតិ។

៤) បុរី វីឡាថោន  ផ្ទះលេខ RV-01 ផ្លូវ V-16A  ភូមិ ទួលរកា  ចាក់ក្រោម  មានជនបរទេសស្នាក់នៅ 1-ចិន 04នាក់ ស្រី 02នាក់  មាន 01សញ្ជាតិ។

៥)បុរី ជីពម៉ុង271  ផ្ទះលេខ 13  ផ្លូវលេខ L-02  ភូមិ តាគង់  ចាក់លើ  មានអូស្ត្រាលីស្នាក់នៅ 01នាក់  ស្រី 00នាក់  មាន 01សញ្ជាតិ។

៦)បុរី ជីពម៉ុង271  ផ្ទះលេខ 15  ផ្លូវលេខ L-02  ភូមិ តាគង់  ចាក់លើ  មានជនបរទេសស្នាក់នៅ។ 1-វៀតណាម   01នាក់ ស្រី 00នាក់ មាន 01សញ្ជាតិ ។

៧)បុរី ជីពម៉ុង271 ផ្ទះលេខ 02 ផ្លូវលេខ L-06 ភូមិ តាគង់ ចាក់លើ  មានជនបរទេសស្នាក់នៅ។ 1-ចិន  01នាក់  ស្រី 00នាក់  មាន 01សញ្ជាតិ។

៨)ក្លឹបបុកប៊ីយ៉ា ស៊ី អេស 60ម៉ែត្រ ផ្ទះលេខ  ផ្លូវ 60ម៉ែត្រ ភូមិ តានូ  ចាក់អង្រែលើ មានជនបរទេស 1-ចិន  12នាក់  ស្រី 02នាក់។ 2-មីយ៉ាន់ម៉ា  01នាក់  ស្រី 01នាក់ សរុប 13 ស្រី 03  មាន 02សញ្ជាតិ។ 3-តុ ហ្គេមបាញ់ត្រី ចំនួន 02តុ។ 4-តុចែកបៀរ ចំនួន 07តុ។ 5-ទូរ ម៉ាស៊ីនហ្គេម ចំនួន 03ទូ។ 6-លុយដូល្លា ចំនួន 7,950$។ 7-លុយខ្មែរ ចំនួន 360,000រៀល។

ចំពោះទីតាំងលេងល្បែងស៊ីសងខុសច្បាប់ បានបិទឃ្លុំ ហើយបានបញ្ជូនជនបរទេសចំនួន 30នាក់ស្រី20នាក់ រួមមាន ៖

1-ចិន  12នាក់ ស្រី 02នាក់ 2-មីយ៉ាន់ម៉ា  01នាក់ ស្រី 01នាក់ 3-ខ្មែរ  17នាក់  ស្រី 17នាក់ ទៅស្នងការរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីផ្លូវច្បាប់ ។សរុបបានចំនួន ០៨ ទីតាំង  មានជនបរទេសសរុប ៥៨នាក់  (ស្រី២៦)  មាន០៥សញ្ជាតិ។ មានឯកសារត្រឹមត្រូវពុំមាន Scam Onlineទេ។

ចំពោះជនបរទេសលេងល្បែងស៊ីសង និងខ្មែរ រួមមាន ៖1-ចិន១៣នាក់ (ស្រី០២) 2-មីយ៉ាន់ម៉ា  ០១នាក់ (ស្រី០១)។ 3-ខ្មែរ ១៧នាក់ ស្រី១៧) បានបញ្ជូនទៅស្នងការរាជធានី និង បិទឃ្លុំ ទីតាំងនោះ ។

បើយោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យវិញបានឱ្យដឹងថា គណបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយ លោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាល នៃគណអភិបាលខណ្ឌ ដឹកនាំកម្លាំងចុះរដ្ឋបាលត្រួតពិនិត្យ និងបង្ក្រាប online scams ថ្ងៃទី៥ ខែមិថុនា ២០២៦ វេលាម៉ោង ១២:៣០នាទី ព្រឹក បានបន្ត ចុះត្រួតពិនិត្យ: ផ្ទះវិឡាស្នាក់នៅ ចំនួន ១កន្លែង មានអគារចំនួន ៨អគារ  មាន២២បន្ទប់ ស្ថិតនៅផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ។

ជាលទ្ឋផល រកឃើញមនុស្សសរុប : ១៧នាក់ ស្រី ១នាក់ជនជាតិខ្មែរ:  ៣នាក់ ស្រី ០នាក់ ម្ចាស់ផ្ទះ ៤នាក់ ភេទប្រុស ជនបរទេស ១៣នាក់ ស្រី ១នាក់ មាន ១សញ្ជាតិ ជនជាតិVN : ១៣នាក់ ស្រី ១នាក់ សង្ស័យប្រព្រឹត្តបទល្មើសOnline scam សម្ភារះរកឃើញមានទូរសព្ទ័  ៣៤គ្រឿង កំព្យូទរ័សរុប : ១៥៦ គ្រឿង កាំភ្លើងខ្លី ១ដើម ទូរដែកចំនួន ៣គ្រឿងជញ្ជីងថ្លឹង ១គ្រឿង លិខិតឆ្លងដែន ១ក្បាល សុីមកាតអន្តរជាតិ ១ចំនួន និង សម្ភារះផ្សេងៗ ១ចំនួនធំ ជនសង្សយ័ទាំងអស់ និងសម្ភារះបញ្ជូនទៅអធិការនគរបាលខណ្ឌដើម្បីបន្តនីតិវិធី៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម