Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ វៀតណាម ​បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ដោយកំណត់គោលដៅពាណិជ្ជកម្ម ២៥ ប៊ីលានដុល្លារ ឆ្នាំនេះ

បានផុស

នៅ

មេដឹកនាំថៃ និងវៀតណាម បាន​ប្ដេជ្ញាពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្រោមភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសទាំង២ ខណៈកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគីឆ្នាំនេះឱ្យដល់ ២៥ ប៊ីលានដុល្លារ អំឡុង​ជំនួប​នៅទីក្រុងហាណូយ​កាលពី​ថ្ងៃអង្គារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានជួបជាមួយប្រធានាធិបតីវៀតណាម លោក​ តូ ឡាំ នៅវិមានតុងកឹង អំឡុងទស្សនកិច្ចទៅវៀតណាមរបស់លោកទៅវៀតណាមថ្ងៃ ៨-៩ មិថុនា ​ដែលធ្វើឡើងក្រោយលោក ​ឡាំ ទៅបាងកក កាលពីសប្ដាហ៍មុន។

ក្នុងជំនួបកាលពីថ្ងៃអង្គារ មេដឹកនាំទាំង២ បានប្ដេជ្ញា​​ពន្លឿនការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងពេលពិភាក្សាពីមុន និង​បញ្ជាក់ជាថ្មីនូវការគាំទ្រ​លើ​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថៃ-វៀតណាម ខណៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​គឺជាប្រធានបទស្នូល។ ​

លោក ឡាំ បានស្នើឱ្យបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ២៥ ​ប៊ីលានដុល្លារ នៅឆ្នាំនេះ មុនពេលពង្រីកវាដល់ ៥០ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំក្រោយ​។ លោកអានុទីនឯណោះវិញ​បាននិយាយថា៖ «ខ្ញុំជឿជាក់ថាគោលដៅ ២៥ ​ប៊ីលានដុល្លារអាចសម្រេចបានក្នុងឆ្នាំនេះ ហើយអាចកើនឡើងដល់ ៣០ ប៊ីលានដុល្លារ​ នាពេលអនាគតដ៏ខ្លីខាងមុខ​»។

គួរគូសបញ្ជាក់ថា ការប្ដេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងមេដឹកនាំទាំង២ ធ្វើឡើងខណៈវៀតណាមក្លាយជាគូប្រជែងសេដ្ឋកិច្ចដ៏ធំបំផុតក្នុងតំបន់សម្រាប់ថៃ។ អ្នកខ្លះលើកឡើងថា សេដ្ឋកិច្ចវៀតណាមទាំងមូលនឹងវ៉ាដាច់ថៃក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម