កីឡា
កម្ពុជា ឡើង ៥ ចំណាត់ថ្នាក់ ក្នុងតារាង FIFA ក្រោយឈ្នះ ប៊ូតាន និងហុងកុង
ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា បានឡើង ៥ ចំណាត់ថ្នាក់ នៅក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking បន្ទាប់ពីឈ្នះក្រុមជម្រើសជាតិ ប៊ូតាន និងចិនហុងកុង ក្នុងការប្រកួតមិត្តភាពនាដើមខែ មិថុនា ឆ្នាំ ២០២៦។

នាមុនការប្រកួតមិត្តភាពទាំង ២ ប្រកួតនេះ គឺជម្រើសជាតិ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ១៨០ ពិភពលោក។ បច្ចុប្បន្នក្រុមគោព្រៃបានហក់ឡើងមកលេខ ១៧៥ ក្នុងចំណាត់ថ្នាក់ FIFA ក្រោយឈ្នះ ប៊ូតាន ៤-០ កាលពីថ្ងៃទី ៤ ខែ មិថុនា និងឈ្នះ ហុងកុង ២-០ កាលពីថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៦។

ជ័យជម្នះទាំង ២ ប្រកួតនេះ ក្រៅតែពីធ្វើឱ្យ កម្ពុជា ល្អប្រសើរក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA គឺវាបានផ្តល់ស្នាមញញឹមឡើងវិញជូនអ្នកគាំទ្រ កម្ពុជា បន្ទាប់ពីខកខានស្គាល់រស់ជាតិបែបនេះជិត ២ ឆ្នាំ។ រឿងដ៏ពិសេសបំផុត គឺក្រុមជម្រើសជាតិ កម្ពុជា ដៃទី ១ បានយកឈ្នះលើក្រុម ហុងកុង ជាលើកដំបូងក្នុងរយៈពេល ៦៩ ឆ្នាំ។

គួរបញ្ជាក់ ថា តារាងចំណាត់ថ្នាក់ FIFA ដែលបានធ្វើបច្ចុប្បន្នភាពខាងលើ មិនទាន់អចិន្ត្រៃយ៍នៅឡើយទេ ដោយនឹងមានការប្រែប្រួលបន្ថែមទៀត ដោយសារការប្រកួតជម្រើសជាតិ ជាពិសេសព្រឹត្តិការណ៍ World Cup 2026 នៅមានជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


