កីឡា
ក្រុម អាស៊ាន ប្រែប្រួលចំណាត់ថ្នាក់ FIFA Ranking ខណៈ កម្ពុជា រក្សាចំណាត់ថ្នាក់ដដែល
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោកសម្រាប់ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្នុងនោះក្រុមនៅ អាស៊ាន ភាគច្រើនឡើងចំណាត់ថ្នាក់ បើធៀបនឹងខែមុន។ ដោយឡែកក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា បានរក្សានៅចំណាត់ថ្នាក់លេខ ១៧៩ ដដែល ដោយមិនមានអ្វីប្រែប្រួលនោះទេ។

បន្ទាប់ពីមិនមានការប្រកួតអំឡុងថ្ងៃ FIFA Day ២ លើកជាប់គ្នា នៅខែ វិច្ឆិកា នេះ ក្រុមជម្រើសជាតិ កម្ពុជា បានមានការប្រកួតជាថ្មី ដោយបានប្រកួតមិត្តភាពកម្តៅសាច់ដុំទល់នឹងក្រុមជម្រើសកោះចិនហុងកុង កាលពីថ្ងៃ ទី ១៣ ខែ វិច្ឆិកា ហើយជាលទ្ធផល គឺបានបញ្ចប់ដោយស្មើគ្នា ១ ទល់នឹង ១។
លទ្ធផលស្មើគ្នានេះ បានធ្វើឱ្យ កម្ពុជា ទទួលបានពិន្ទុ ១.៣៣ ពិន្ទុ និងបច្ចុប្បន្នមានពិន្ទុសរុបចំនួន ៩១១.៥៤ ពិន្ទុ។ ទោះបីជាយ៉ាងណា ចំណាត់ថ្នាក់របស់ កម្ពុជា គឺពុំមានអ្វីប្រែប្រួលនោះទេ ដោយរក្សានៅលេខ ១៧៩ ដដែល។

ក្រឡេកមកមើលក្រុមក្នុងតំបន់ អាស៊ាន ១០ ទៀតវិញ មាន ៦ ក្រុមបានឡើងចំណាត់ថ្នាក់ ក្នុងនោះ ថៃ បានឡើងពី ៩៦ ទៅ ៩៥។ វៀតណាម ឡើងពីលេខ ១១១ ទៅ ១១០។ ម៉ាឡេស៊ី ឡើងពី ១១៨ ទៅ ១១៦។ ហ្វីលីពីន ឡើងពី ១៤១ ទៅ ១៣៦។ សិង្ហបុរី ឡើងពី ១៥៥ ទៅលេខ ១៥១ និងចុងក្រោយ ឡាវ ឡើងពី ១៨៨ ទៅលេខ ១៨៧។
ដោយឡែក ឥណ្ឌូណេស៊ី នៅរក្សាចំណាត់ថ្នាក់លេខ ១២២ ដដែល។ មីយ៉ាន់ម៉ា ក៏នៅរក្សាចំណាត់ថ្នាក់លេខ ១៦៣ របស់ខ្លួនដដែល។ រីឯ ប្រ៊ុយណេ ធ្លាក់ពីលេខ ១៨៥ មកលេខ ១៨៩។ ទីម័រខាងកើត ធ្លាក់ពីលេខ ១៩៧ មកលេខ ១៩៨។
ចាប់អារម្មណ៍ជាមួយចំណាត់ថ្នាក់លំដាប់កំពូលទាំង ៥ ក្នុងពិភពលោកវិញ គឺមិនមានអ្វីប្រែប្រួលច្រើននោះទេ ក្នុងនោះ អេស្ប៉ាញ បន្តឈរនៅចំណាត់ថ្នាក់ទី ១ ដដែល។ ចំណែក អាហ្សង់ទីន ឈរនៅលេខ ២, បារាំង ឈរនៅលេខ ៣, អង់គ្លេស ឈរនៅលេខ ៤ និង ប្រេស៊ីល ឈរលេខ ៥ ដោយទម្លាក់ ព័រទុយហ្គាល់ ទៅលេខ ៦៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


