ព័ត៌មានអន្ដរជាតិ
រកឃើញមនុស្សស្លាប់ ច្រើនឡើងៗ ក្នុងគ្រោះរញ្ជួយដីដ៏សាហាវ នៅហ្វីលីពីន
យោងតាមតួលេខ គិតត្រឹមរសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ ក្នុងគ្រោះរញ្ជួយដីដ៏សាហាវនៅប្រទេសហ្វីលីពីន បានកើនដល់ ៤៦នាក់ហើយ។

តាមការផ្សាយរបស់ AFP, តួលេខកើនឡើងនេះ គឺបន្ទាប់ពីក្រុមរុករក បានទាញសពចេញពីគំនរអគារ ជាពិសេសផ្សារទំនើបមួយ ក្នុងទីក្រុង General Santos និងមនុស្សស្លាប់ ដោយសារបាក់ដី នៅខេត្ត Davao Occidental។
ក្រៅពីមនុស្សស្លាប់, ទិន្នន័យពី ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានបង្ហាញថា នៅមានមនុស្ស រាប់រយនាក់ទៀតរងរបួស ខណៈ ១៧នាក់ កំពុងបាត់ខ្លួន។

សូមជម្រាបថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៨រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រនៃកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន នៅម៉ោង ៧:៣៧នាទីព្រឹក ថ្ងៃចន្ទ បណ្តាលឲ្យរង្គើ ឈានដល់ការបាក់រលំអគារ និងសាលារៀន ទៀតផង។
ហ្វីលីពីន ឧស្សាហ៍កើតរញ្ជួយដីណាស់ ព្រោះប្រទេសនេះ មានទីតាំងស្ថិតនៅលើ ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក (Pacific Ring of Fire) ដែលជាតំបន់មួយក្នុងចំណោមតំបន់ មានសកម្មភាពរញ្ជួយដីខ្លាំងបំផុតនៅលើផែនដី។ ផ្លាកតិចតូនិចសំខាន់ៗជាច្រើន បានជួបគ្នានៅទីនេះ រួមមាន ផ្លាកសមុទ្រហ្វីលីពីន ផ្លាកអឺរ៉ាស៊ី និងផ្លាកប៉ាស៊ីហ្វិក។

ម្យ៉ាងនៅប្រទេសនេះ មានតំបន់ស្នាមប្រេះ Philippine Fault Zone និងស្នាមប្រេះសកម្មតូចៗជាច្រើនទៀត លាតសន្ធឹងឆ្លងកាត់កោះនានា ហើយក៏មានតំបន់ Subduction ដែលជាកន្លែងផ្លាកមួយលិចចុះក្រោមផ្លាកមួយទៀត ព័ទ្ធជុំវិញប្រទេសផងដែរ បង្កើតឲ្យមានការរញ្ជួយដីខ្លាំងឥតឈប់ឈរ។
ដោយសារអន្តរកម្មនៃផ្លាកទាំងនេះហើយ ទើបការរញ្ជួយដីទាំងជម្រៅរាក់ និងជ្រៅ កើតឡើងជាញឹកញាប់។ ច្បាស់ណាស់ ការរញ្ជួយដីជម្រៅរាក់ នឹងការបំផ្លិចបំផ្លាញធំធេង ដោយសារតែវាបញ្ចេញថាមពលនៅជិតតំបន់ដែលមានមនុស្សរស់នៅ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


