កីឡា
អន បូរីហ្សា គ្រាន់តែប្រឡងចប់មកគាំទ្របាល់ទាត់ជម្រើសជាតិភ្លាម និងសន្យាបន្តមកលើកក្រោយៗទៀត
កញ្ញា អន បូរីហ្សា ថាក្នុងការប្រកួតមិត្តភាពរវាងកម្ពុជា ប៉ះ ប៊ូតង់ លើកមុនរូបគេមិនបានចូលរួមទេដោយសារតែជាប់ប្រឡង ខណៈលើកទី២ ប៉ះ ហុងកុង ដែលទើបបញ្ចប់នេះគឺមិនអាចឃាត់ចិត្តខ្លួនបានឡើងត្រូវតែមកគាំទ្រ និងកាន់តែពេញចិត្តមិនខកបំណងដោយជម្រើសជាតិកម្ពុជាធ្វើបានល្អទៀតផង។

កញ្ញា អន បូរីហ្សា
យុវតីថ្នាក់ទី៩ អន បូរីហ្សា បានឲ្យដឹងថា រូបគេចាប់គាំទ្រវិស័យបាល់ទាត់នៅកម្ពុជាតាំងពីអំឡុងឆ្នាំ២០២០ មកម្ល៉េះ។ ក្នុងជំនួបមិត្តភាពអន្តរជាតិ ២លើកកន្លងទៅនេះរូបគេមិនបានមកទស្សនាគាំទ្រជំនួបជាមួយក្រុមជម្រើសជាតិ ប៊ូតង់ នោះទេដោយសារតែរវល់ប្រឡង។
អ្នកគាំទ្រខាងលើបន្ថែមទៀតថា នៅជំនួបជាមួយ ហុងកុង នេះរូបគេទំនេរក៏ឆ្លៀតមកចូលរួមលើកទឹកចិត្តដល់ក្រុមកម្ពុជាតែម្ដង។ ការមកចូលរួមគាំទ្រនៅថ្ងៃទី៩ មិថុនា ឆ្នាំ២០២៦ នេះគឺមិនធ្វើឲ្យខ្លួនខកបំណងនោះឡើយ ពោលមានកម្លាំងឡើងវិញតែម្ដងបន្ទាប់ពីឃើញលទ្ធផលប្រកួតបើទោះជានឿយហត់ពីការសិក្សាយ៉ាងណាក្ដី។

ក្រុមជម្រើសជាតិកម្ពុជា
កញ្ញា អន បូរីហ្សា ថានឹងបន្តមកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិរហូត ព្រោះការគាំទ្រពីមហាជនគឺបានផ្ដល់កម្លាំងចិត្តដល់កីឡាករ និងបានធ្វើឲ្យវិស័យកីឡាមួយនេះកាន់តែរីកចម្រើនទៅមុនជាបន្តបន្ទាប់ទៀតពិសេសការប្រកួតលើឆាកអន្តរជាតិ។

កញ្ញា អន បូរីហ្សា
បញ្ជាក់ដែរថា រយៈពេលថ្មីៗនេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្វើការប្រកួតមិត្តភាពអន្តរជាតិចំនួន ២ប្រកួតគឺឈ្នះទាំង ២ប្រកួតគឺលើកទី១ យកឈ្នះលើក្រុមជម្រើសជាតិប៊ូតង់ ដោយលទ្ធផល ៤-០ និងលើកទី២ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះយកឈ្នះលើ ហុងកុង ដោយលទ្ធផល ២-០ ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ២ម៉ឺននាក់៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


