ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អប់រំ ណែនាំយុវជនកម្ពុជា ត្រូវត្រៀមខ្លួនក្លាយជាអ្នកបង្កើតនវានុវត្តន៍ និងជាអ្នកដឹកនាំ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និង កីឡា បានណែនាំដល់យុវជនកម្ពុជា ត្រូវត្រៀមខ្លួនក្លាយជាអ្នកបង្កើតនវានុវត្តន៍ និងជាអ្នកដឹកនាំដ៏វៃឆ្លាត ដើម្បីចូលរួមអភិវឌ្ឍ៍សេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន។

ថ្លែងក្នុងពិធីបើកកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការអភិវឌ្ឍគម្រោងអាជីវកម្មឌីជីថល» នៃកម្មវិធីយុវជន ២១ ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន ៖ គំនិតវ័យក្មេង ការផ្លាស់ប្ដូរពិតនៅមជ្ឈមណ្ឌលជាតិយុវជន» ខេត្តសៀមរាប កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦ លោកបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍ថា យុវជនកម្ពុជា ត្រូវត្រៀមខ្លួនក្លាយជាអ្នកបង្កើតនវានុវត្តន៍ ជាយុវសហគ្រិន និងជាអ្នកដឹកនាំការផ្លាស់ប្ដូរ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ចំណេះដឹង និង ភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាសង្គម និង រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និង និរន្តរភាព។

លោកបណ្ឌិត កុលផេង វឌ្ឍនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំ គ្រូឧទ្ទេស ដៃគូពាក់ព័ន្ធ ក្រុមការងារ និង អ្នកគាំទ្រទាំងអស់ ដែលបានចូលរួមធ្វើឲ្យកម្មវិធីបណ្ដុះបណ្ដាលនេះអាចប្រព្រឹត្តទៅបានដោយរលូន និង មានប្រសិទ្ធភាព។

គួរបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៦ ដោយមានសាកលវិទ្យាល័យ/វិទ្យាស្ថានចំនួន ១០ ដែលបានឆ្លងកាត់វគ្គជម្រុះ កាលពីពេលកន្លងទៅ រួមមាន ៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីបណ្ដុះបណ្ដាលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡា មន្ទីរអប់រំ យុវជន និង កីឡា ខេត្តសៀមរាប នាយិកាវិទ្យាល័យអប់រំពិសេសខេត្តសៀមរាប គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូដឹកនាំ បេក្ខនិស្សិត និង ក្រុមការងារ នៃកម្មវិធីយុវជន ២១ សរុបប្រមាណ ៩៥ នាក់ (ស្រី ៤២ នាក់)៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


