Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងក្រុងក្រចេះ រីករាយក្រោយមានប្រព័ន្ធលូរំដោះទឹកបញ្ចៀសការលិចលង់

បានផុស

នៅ

លោក ឈិន លាងយី ចៅសង្កាត់ក្រចេះ បានឱ្យដឹងថា សមិទ្ធិផលប្រព័ន្ធលូរំដោះទឹកដ៏ធំធេងមួយនៅក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ កំពុងសម្រេចចេញជារូបរាងសឹងតែទាំងស្រុង និងជាសមិទ្ធិផល ដែលបានរំដោះទឹកជួយសង្គ្រោះប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ក្នុងផ្សារសាមគ្គីក្រុងក្រចេះលែងឱ្យមានការរំខាន និងខូច​ខាតទ្រព្យសម្បត្តិទោះបីជាមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លាងយី បានឱ្យដឹងថា ក្នុងនាមជាអាជ្ញាធរ មានការសប្បាយរីករាយសាទរដែលទទួលបានសមិទ្ធិផលនេះ ហើយសមិទ្ធិផលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ដែលមានការខិតខំប្រឹងប្រែងទាំងអស់គ្នា រវាងថ្នាក់ជាតិ រហូតដល់ថ្នាក់ខេត្ត។

យ៉ាងណាមិញ អាជីវករ នៅក្នុងផ្សារសាមគ្គីក្រុងក្រចេះ និងប្រជាពលរដ្ឋ រស់នៅក្នុងភូមិដូនជ្រាំ ដែលតែង​តែ​លិចលង់ជោគជាំនារដូវវស្សា ប៉ុន្តែឆ្នាំនេះ គឺបានជៀសផុតហើយ ពីព្រោះស្ថានីយបូមទឹកនេះ នឹងចាប់ផ្ដើមដំណើរការទៅតាមគម្រោងដាក់មករួចហើយ ចំណែកទឹកបានហូរចេញមកគ្រប់ប្រពន្ធ័ទាំងអស់ដែលបានតភ្ជាប់មកប្រព័ន្ធលូមេនេះ ហើយសង្ឃឹមថា ក្នុងរដូវវស្សានេះ អាជីវករ និងពលរដ្ឋក្នុងទីប្រជុំជនបានសម្រាក់ស្រួល ទោះបីជាទឹកឡើង ឬមានភ្លៀងធ្លាក់ពី ២ ទៅ ៣ម៉ោងក៏លែងលិចលែងលង់ រីឯទ្រព្យសម្បត្តិវិញ ក៏មិនមានការខូចខាត ឬខាតបង់ទៀតដែរ។

លោក ល្មុត សុខដុម ជាទីប្រឹក្សាបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដែរថា សម្រាប់​​គម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ខេត្តក្រចេះ គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ សម្រេចបានលទ្ធផលប្រមាណជា ៩៦ភាគរយ ហើយសម្រាប់រចនាសម្ពន្ធ័ក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ គឺមានស្ថានីយបូមទឹកមួយកន្លែង ដែលមានបំពាក់ម៉ាស៊ីនបូមទឹកចំនួន៣ ដែលមានសមត្ថភាពបូម ១,៣៨០ ម៉ែត្រគូប ក្នុង១ម៉ោង សាងសង់ប្រព័ន្ធលូមេមួយខ្សែប្រវែង ១,១២៣ ម៉ែត្រ និងប្រពន្ធ័លូមូល តភ្ជាប់ជាមួយប្រព័ន្ធលូចាស់មួយខ្សែដែលមានប្រវែង ២៦៩ ម៉ែត្រ និងមួយខ្សែរទៀត ជាលូប្រអប់ មានប្រវែង ២២៧ ម៉ែត្រ។

សំណង់នេះ សាងសង់លើផ្ទៃដីទំហំ ៨៥ ម៉ែត្រ x ១០៥ ម៉ែត្រ ក្នុងនោះរួមមាន៖ ស្ថានីយបូមទឹកមួយ មានទំហំ ១៦.៧ ម៉ែត្រ x ៣០ ម៉ែត្រ និងមាត់ឈ្នាងបង្ហូរទឹកចេញពីស្ថានីយ ទំហំ ១៣.៤ ម៉ែត្រ x ១៨.៥ ម៉ែត្រ។

សមិទ្ធិផលទាំងនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់អនាម័យ សុខភាព សោភ័ណភាព និងជីវភាពរបស់ប្រជាពលលរដ្ឋ ដែលរស់នៅក្នុងក្រុងក្រចេះនេះផងដែរ៕

អត្ថបទ ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម