កីឡា
ល្ងាចនេះ U19 កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ដណ្តើមចំណាត់ថ្នាក់លេខ៣
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុ ១៩ ឆ្នាំ ត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ពានរង្វាន់យុវជនអាស៊ានអាយុ ១៩ ឆ្នាំ ASEAN U19 Boys’ Championship ជាមួយក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី វេលាម៉ោង ៤ រសៀល ថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ ២០២៦នេះ។

វានឹងក្លាយជាការប្រកួតដ៏លំបាកសម្រាប់ក្រុមយុវជនកម្ពុជាដែលត្រូវលេងតទល់នឹងក្រុមម្ចាស់ផ្ទះដែលមានគុណភាពខ្ពស់ និងសំបូរកីឡាករវ័យក្មេងមានទេពកោសល្យ។ នៅក្នុងប្រវត្តិ ក្រុមយុវជនឥណ្ឌូណេស៊ី ធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់នេះចំនួន ៤ លើក ក្នុងនោះពួកគេបានឈ្នះជើងឯក ២ លើក និងរងជើងឯក ២ លើក។ ពួកគេក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ មួយលើក និងចំណាត់ថ្នាក់លេខ ៤ ចំនួន ៣ លើកផងដែរ។
បើនិយាយពីគោព្រៃជំទងកម្ពុជាវិញ ទើបតែបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងនៅក្នុងឆ្នាំ ២០២៦ នេះតែម្តង បន្ទាប់ពីពានរង្វាន់ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០២។

មុនឈានដល់ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ ក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ធ្វើបានយ៉ាងល្អនៅវគ្គសន្សំពិន្ទុក្នុងពូលដោយបានឈ្នះទាំង ៣ ប្រកួតគឺឈ្នះ មីយ៉ាន់ម៉ា ៣-០, ឈ្នះទីម័រខាងកើត ៣-០ និង ឈ្នះ វៀតណាម ២-១ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងពូល A។ ទោះបីជាយ៉ាងណា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពួកគេបានចាញ់ អូស្ត្រាលី ដោយលទ្ធផល ១-០ ដែលធ្វើឲ្យពួកគេអស់ឱកាសឡើងដណ្តើមជើងឯក។
ចំណែក ក្រុមយុវជនកម្ពុជា បានឆ្លងកាត់ ២ ប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូលដោយបាន ឈ្នះ ហ្វីលីពីន ៣-០ និងស្មើ អូស្ត្រាលី ២-២ ហើយស្ថិតនៅចំណាត់ថ្នាក់លេខ ២ ក្នុងពូល C និងបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមលេខ ២ ល្អបំផុតក្នុងពូល ប៉ុន្តែបានចាញ់ សៀម ដោយលទ្ធផល ៤-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដូច្នេះត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ ជាមួយឥណ្ឌូណេស៊ី។

នៅក្នុងប្រវត្តិពានរង្វាន់យុវជនអាស៊ាន អាយុក្រោម ១៩ ឆ្នាំនេះ កម្ពុជា និង ឥណ្ឌូណេស៊ី ធ្លាប់ជួបគ្នាតែ ២ ដងគត់គឺឆ្នាំ ២០០៣ កម្ពុជា ចាញ់ ១-០ និងឆ្នាំ ២០២៤ កម្ពុជា ចាញ់ ២-០។
ក្រោយបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង ក្រុមយុវជនកម្ពុជា ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តជិត ១០០ លានរៀល ដូច្នេះនេះជាកម្លាំងចិត្តមួយសម្រាប់ពួកគេក្នុងការប្រឹងប្រែង។ ស្របពេលប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងផ្តល់កម្លាំងចិត្តដល់ពួកគេ៕

អត្ថបទ៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


