Connect with us

សន្តិសុខសង្គម

អាជ្ញាធរក្រុងប៉ោយប៉ែត បញ្ជាឱ្យផ្អាកលក់ប្រហិត និងសាច់បង្កកថៃ ព្រមទាំងការបង្ហាញប្តូរប្រាក់បាតនៅតាមផ្សារ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ោយប៉ែត ៖ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី១២មិថុនា២០២៦ បានដឹកនាំកម្លាំងចម្រុះចុះអប់រំ និងណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករដែលកំពុងប្រកបអាជីវកម្មលក់ដូរនៅជុំវិញតំបន់ផ្សារត្រី និងផ្សារអគ្គៈ ឱ្យបញ្ឈប់ការនាំចូល និងតាំងលក់ផលិតផលដែលនាំចូលពីប្រទេសថៃគ្រប់ប្រភេទ រួមទាំងប្រភេទសាច់បង្កកផងដែរ។

ទន្ទឹមនឹងវិធានការខាងលើ ប្រតិបត្តិការដដែលនេះ អាជ្ញាធរក្រុងក៏បានធ្វើការណែនាំយ៉ាងម៉ឺងម៉ាត់ ដល់អាជីវករប្រកបរបរប្តូរប្រាក់ទាំងអស់ មិនឱ្យមានការដាក់តាំងស្លាកបង្ហាញអត្រាប្តូរប្រាក់បាតថៃជាសាធារណៈ នៅតាមទីតាំងអាជីវកម្មរបស់ខ្លួនឡើយ។

យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ គ្រប់គ្រងលំហូរទំនិញចូលដោយខុសច្បាប់ ការពារសុខភាពអ្នកប្រើប្រាស់ និងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ។

ដើម្បីឆ្លើយតបទៅហ្នឹងទង្វើឈ្លានពាននឹងមើលងាយ មើលថោកពីសំណាក់ ជនជាតិសៀម ដែលតែងតែមើលងាយដល់ជាតិសាសន៍ យើងដែលថា ខ្មែរមិនអាចខ្វះទំនិញសៀមបាន៕

ដោយ ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម