Connect with us

ព័ត៌មានអន្ដរជាតិ

គាំងយប់មិញ Facebook ខាតលុយ ១៣-១៦ លានដុល្លារអាមេរិក

បានផុស

នៅ

កាលពីរាត្រីថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ អ្នកលេង Facebook មិនអាចចូលប្រើប្រាស់ បណ្តាញសង្គមនេះបានទេ ដោយសារការគាំងជាសកល រយៈពេលជាង ១ម៉ោង។

(រូប៖ Reuters)



បញ្ហានេះ ប៉ះពាល់ដល់បណ្តាញទំនាក់ទំនង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Meta ទាំងអស់ ពោលគឺពេលចូលប្រើប្រាស់ ពួកគេជួបពាក្យ load និង page not found ឬ Log out ចេញពីគណនីរបស់ពួកគេតែម្តង។

ចុះតើ ក្រុមហ៊ុន Meta ខាតលុយប៉ុន្មាន ចំពោះការគាំងនេះ?

យោងតាមការផ្សាយរបស់ New York Post, គាំង Facebook មួយម៉ោង ក្រុមហ៊ុន Meta ត្រូវខាតលុយអស់ចន្លោះពី ១៣.៣ លានដុល្លារ ទៅ ១៦.៥ លានដុល្លារអាមេរិក ពីការផ្សាយពាណិជ្ជកម្ម។ 

នេះបានន័យថា Meta នឹងបាត់ចំណូលកាន់តែច្រើន បើ Facebook គាំងកាន់តែយូរ។ ជាក់ស្តែង បើងាកទៅមើលកាលពីឆ្នាំ២០២១ ពេលនោះ Facebook គាំង៧ម៉ោង ធ្វើឲ្យក្រុមហ៊ុន ខាតអស់ ១០០លានដុល្លារអាមេរិក។

ក្រៅពីប៉ះពាល់ចំណូលក្រុមហ៊ុន តម្លៃដោះដូរភាគហ៊ុនរបស់ Meta ក៏ធ្លាក់ចុះភ្លាមៗ ប្រហែល ១.៥% ទៅ ២% ផងដែរ នៅពេលប្រព័ន្ធចាប់ផ្តើមគាំង៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម