Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាស​ថា អាមេរិក​ សម្លាប់​មេខ្លោង​ធំ​នៃ​ក្រុមភេរវករ និងបនល្បែងកម្រិត​ពិភពលោក «Niño Guerrero»

បានផុស

នៅ

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការ​ថា មេដឹកនាំកំពូលម្នាក់នៃក្រុមម៉ាហ្វៀ និងជាអង្គការភេរវកម្មឆ្លងដែនដ៏គ្រោះថ្នាក់បំផុត Tren de Aragua ត្រូវបានសម្លាប់​ហើយ ក្រោមការវាយប្រហារតាមអាកាសយ៉ាង​ច្បាស់លាស់ និងរហ័ស​របស់កងទ័ពសហរដ្ឋអាមេរិក។

(រូបថត៖ គណនី Truth Social របស់​លោក ត្រាំ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ការ​ផ្សាយ​របស់ CNN នា​ថ្ងៃ​សៅរ៍​ ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៦ នេះ មេខ្លោងរូបនោះ មានឈ្មោះថា Hector Rusthenford Guerrero Flores ឬដែលគេស្គាល់ច្បាស់ក្នុងពិភពងងឹតថា «Niño Guerrero»។

តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោកប្រធានាធិបតី ត្រាំ មិនបានបញ្ជាក់លម្អិតអំពីពេលវេលា ឬទីតាំងជាក់លាក់នៃការវាយប្រហារនោះឡើយ ប៉ុន្តែលោកបានបង្ហើបថា ប្រតិបត្តិការយោធាដ៏ក្តៅគគុកនេះ ត្រូវបានធ្វើឡើង ក្រោមការសហការយ៉ាងស្អិតល្មួតជាមួយអាជ្ញាធរនៃប្រទេសវ៉េណេស៊ុយអេឡា។

គួររំលឹកផងដែរថា កាលពីខែធ្នូកន្លងទៅ ការិយាល័យរដ្ឋអាជ្ញា​អាមេរិក​ប្រចាំ​ទីក្រុងញូវយ៉ក បានចោទប្រកាន់ Niño Guerrero ពីបទបញ្ជា ដឹកនាំ​ និងជួយសម្រួលដល់សកម្មភាពភេរវកម្មផ្សេងៗនៅក្នុងទឹកដីអាមេរិក។ រដ្ឋអាជ្ញាអាមេរិក លោក Jay Clayton បានចាត់ទុក Niño Guerrero ថាជា «មេគំនិតដ៏គ្រោះថ្នាក់» ដែលបានកែប្រែក្រុមបងធំនៅក្នុងគុក​របស់វ៉េណេស៊ុយអេឡា ឱ្យក្លាយទៅជាអង្គការភេរវកម្មឆ្លងដែនដ៏គួរឱ្យខ្លាច រហូតដល់ថ្នាក់រដ្ឋាភិបាលអាមេរិក ធ្លាប់បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ៥លានដុល្លារ សម្រាប់អ្នកណាដែលផ្តល់តម្រុយឈានទៅដល់ការចាប់ខ្លួនរូបគេទៀតផង៕

Niño Guerrero

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម