ចរាចរណ៍
នគរបាលខេត្តតាកែវ បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ និង ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស
កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តតាកែវ បន្តអនុវត្តវិធានការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ចំពោះយានយន្តដែលកែឆ្នៃខុសលក្ខណៈបច្ចេកទេស និងយានយន្តដែលមិនគោរពតាមបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោក

ដោយអនុវត្តតាមបទបញ្ជាលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍សេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នឹងដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់នៅលើដងផ្លូវសាធារណៈ កម្លាំងជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបន្តអនុវត្តវិធានការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ចំពោះយានយន្តដែលកែឆ្នៃខុសលក្ខណៈបច្ចេកទេស និងយានយន្តដែលមិនគោរពតាមបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំង នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះដាក់គោលដៅត្រួតពិនិត្យនៅលើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រ ក្រុងដូនកែវ ខេត្តតាកែវ។


លោកវរសេនីយ៍ឯក មឿង សារុន នាយការិយាល័យចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ការចុះដាក់ត្រួតពិនិត្យ យានយន្តខុសបច្ចេកទេសនេះក្នុងគោលបំណងទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់យានយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេស ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ អ្នករួមដំណើរ និងអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។ហើយចំពោះរថយន្តដែរបំពាក់ភ្លើងខុសលក្ខណ បច្ចេកទេសនិងគ្មានបណ្ណបើកបរ លោកបានណែនាំអោយម្ចាស់រថយន្តត្រូវដោះភ្លើងចេញ រថយន្តមានតកន្ទុយក្រោយត្រូវអោយម្ចាស់រថយន្តដោះចេញ ។


ជាក់ស្តែង យានយន្តមួយចំនួនត្រូវបានកែប្រែទំហំតួរថយន្ត បន្ថែមទ្រុងដែក ប្តូរប្រព័ន្ធបច្ចេកទេស ឬដឹកជញ្ជូនលើសទម្ងន់កំណត់ ដែលជាកត្តាបង្កឱ្យបាត់បង់លំនឹងពេលបើកបរ ងាយក្រឡាប់ ឬបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនៅលើដងផ្លូវ។ លើសពីនេះ ការកែឆ្នៃខុសបច្ចេកទេសក៏អាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងបង្កការរំខានដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។
មន្ត្រីនគរបាលចរាចរណ៍ បានអំពាវនាវដល់ម្ចាស់យានយន្ត និងអ្នកបើកបរទាំងអស់ ត្រូវគោរពតាមច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ និងចៀសវាងការកែឆ្នៃដែលផ្ទុយពីបទដ្ឋានបច្ចេកទេសកំណត់ដោយច្បាប់៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


