សន្តិសុខសង្គម
រថយន្តបំពាក់ស៊ីម៉ាំងកែច្នៃរំពងសំឡេងរំខាន ត្រូវនគរបាលខណ្ឌទួលគោកឃាត់ឲ្យដោះចេញ
កម្លាំងនគរបាលខណ្ឌទួលគោក ឃាត់រថយន្តស៊េរីទំនើបមួយគ្រឿងដែលប្រើប្រាស់ស៊ីម៉ាំងកែច្នៃ រំពងសំឡេងរំខានដល់អ្នកធ្វើដំណើរក៏ដូចជាប្រជាពលរដ្ឋផងដែរ។

ជាក់ស្តែងនៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោយទទួលបានបទបញ្ជានឹងការណែនាំពី លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការងនឹងជាស្នងការនគបាលរាធានីភ្នំពេញ លើការងារបង្ក្រាបក្មេងទំនើងនឹង ស្រាវជ្រាវឃើញឃាត់មធ្យោបាយដែលកែច្នៃបំពង់ស៉ីម៉ាំងដែលបង្កសំលេងរំខាន ធ្វើអោយបាត់សណ្តាប់ធ្នាប់ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានចាត់កំលាំងផ្នែកជំនាញនឹងប៉ុស្តិ៍នគរបាលផ្សារដេប៉ូទី០១ ឃាត់រថយន្ត០១គ្រឿងម៉ាក ឡិចស៉ិស មានស្លាកលេខភ្នំពេញ 2CA-3635 ដែលកែច្នៃបំពង់ស៉ីម៉ាំងបង្កសំលេងលឺរំខាន ដល់បងប្អូនប្រជាពលរដ្ឋនោះ កម្លាំងបានអញ្ជើញម្ចាស់រួមជាមួយឡាន មកអធិការដ្នាន ដើម្បីអប់រំណែនាំអោយដោះចេញនឹងដាក់មកវិញនៅបំពង់ស៉ីមាំងដើមរបស់ឡាននឹង មអោយម្ចាស់រថយន្តខាងលើធ្វើកិច្ចសន្យាបញ្ឈប់ ការប្រើប្រាស់បំពង់ស៉ីមាំងកែច្នៃបន្តទៀត។


ក្នុងយុទ្ធនាការចុះឃាត់រថយន្តដែលប្រើប្រាស់ស៊ីម៉ាំងកែច្នៃនេះប្រជាពលរដ្ឋសាទរចំពោះចំណាត់ការ ដែលរថយន្តទាំងនេះបានបង្កការរំខានដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរក៏ដូចជាប្រជាពលរដ្ឋនៅតាមដងផ្លូវផងដែរ។

គួរបញ្ជាក់ផងដែរយុទ្ធនាការនេះឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏ដូចជាឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញតែងតែប្រជុំដាក់ផែនការដល់នគរបាលជំនាញនិងអធិការដ្ឋានទាំង១៤ខណ្ឌឲ្យបន្តយុទ្ធនាការនេះដើម្បីរក្សាបានស្ដាប់ធ្នាប់ល្អក្នុងរាជធានីភ្នំពេញ៕
អត្ថបទ៖ សុភា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


