សន្តិសុខសង្គម
ប្រតិបត្តិការបង្ក្រាបOnline Scam អាជ្ញាធររកឃើញទីតាំងប្រព្រឹត្តបទល្មើសមួយករណី លើ៩២ទីតាំង
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំ និងបញ្ជាផ្ទាល់ដោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ចុះត្រួតពិនិត្យតាមទីតាំង អគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINES CAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន ៩២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៣៣៣នាក់ ( ស្រី១២៨នាក់ ) ពុំមានលិខិតឆ្លងដែន ១១នាក់ និងមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ១ករណី។
នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ មិថុនានេះ។

លោកស្រីបានបន្តថា ការរកឃើញករណីបទល្មើស Online Scam នេះ ក្រោយទទួលបានការរាយការណ៍ពីម្ចាស់ផ្ទះជួល គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះត្រួតពិនិត្យទីតាំងបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ដោយបានឃាត់ខ្លួនជនសង្ស័យជាស្ត្រីចំនួន៣នាក់ ជនជាតិខ្មែរ ព្រមជាមួយសម្ភារមួយចំនួន រួមមាន៖ កុំព្យូទ័រ all in one ចំនួន ៥គ្រឿង ម៉ូនីទ័រកុំព្យូទ័រ ១គ្រឿង ទូរស័ព្ទបម្រើឱ្យបទល្មើសចំនួន ៣៤គ្រឿង ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ៤គ្រឿង និងម៉ូតូ Honda dreamចំនួន១គ្រឿង។ ក្រោយប្រតិបតិ្តការ ជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។

លោកស្រីអ្នកនាំពាក្យក៏បានបន្ថែមទៀតថា ក្នុងថ្ងៃដដែលនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន ២ទីតាំង មនុស្សចំនួន២នាក់ គិតជាថវិកាសរុបបានចំនួន ៨.០០០.០០០រៀល (ប្រាំបីលាន រៀល )៕
អត្ថបទ៖ ស្រីរ័ត្ន







-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


