Connect with us

សន្តិសុខសង្គម

ខណ្ឌទួលគោកចុះត្រួតពិត្យ១៣ទីតាំងរកឃើញជនបរទេសស៨៣នាក់តែពុំមានបទល្មើសOnline Scam

បានផុស

នៅ

គណ:បញ្ជាការឯកភាពខណ្ឌទួលគោក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០២៦ បានបន្ត​ចុះ​ត្រួត​ពិនិត្យ​តាម​បុរី សណ្ឋាគារ ខុនដូរ អាផាតមិន ការដ្ឋាន​សំណង់ អាគារ​ស្នាក់​នៅ​រួម ផ្ទះ​សំណាក់ និង​ផ្ទះ​ជួល​ចំនួន​១៣​ទីតាំង រក​ឃើញ​ជន​បរទេស​ស្នាក់​នៅ​៨៣នាក់ តែ​មិន​ឃើញ​មាន​បទ​ល្មើស​ Online Scam នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍​ការ​ចុះ​ពិនិត្យ​នេះការ​ចុះ​ពិនិត្យ​នេះ​បាន​ពិនិត្យ​លើ​ទីតាំង​១៣​ទីតាំង ក្នុង​សង្កាត់​ទាំង​១០​របស់​ខណ្ឌ​ទួលគោក និង​បាន​រក​ឃើញ​ជន​បរទេស​ចំនួន​៨៣នាក់ ស្ត្រី​២៤នាក់ មាន​១៩សញ្ជាតិ​ ដោយ​មាន​លិខិត​ឆ្លងដែន និង​ទិដ្ឋាការ​ត្រឹមត្រូវ​ ពុំ​មាន​បទល្មើស Online Scam កើតឡើងឡើយ។

ការ​ចុះ​ពិនិត្យ​នេះ​ក៏​ដើម្បី​ស្រង់​ស្ថិតិជនបរទេស​ដែល​កំពុង​រស់​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​ផងដែរ​។ គួរ​ឱ្យ​ដឹង​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​វិធាន​ការ​ក្ដៅ​បង្ក្រាប​បទ​ល្មើស​ Scam Online ពី​កម្ពុជា​ឱ្យ​អស់​ដើម្បី​ស្ដារ​មុខមាត់​ប្រទេសជាតិ​ឡើង​វិញ​បន្ទាប់​ពី​បញ្ហា​នេះ​បាន​ញាំញី​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។


គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ចុងខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបង្ក្រាបបានបទល្មើសឆបោកអនឡាញចំនួនជាង៤០០ករណី ដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន២៥ទីតាំង និងបញ្ចូនជនសង្ស័យជាង១៤០០នាក់ ក្នុងសំណុំរឿង១៤៣ករណី ទៅកាន់តុលាការ៕


ដោយ​៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម