Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការក្រុងអូស្លូ កាត់ទោស បុត្រារបស់ម្ចាស់ក្សត្រីន័រវែស ដាក់ពន្ធនាគារ ៤ឆ្នាំ ពីបទ រំលោភសេពសន្ថវៈ

បានផុស

នៅ

ទីបំផុត តុលាការក្រុងអូស្លូ រកឃើញថា Marius Borg Høiby ដែលជាបុត្រារបស់ម្ចាស់ក្សត្រី ន័រវែស Mette-Marit មានទោស ពីបទរំលោភសេពសន្ថវៈ ចំនួនពីរករណី និងកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ៤ឆ្នាំ។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦, Høiby ក៏ត្រូវបានរកឃើញថា មានទោសពីបទហិង្សាក្នុងគ្រួសារ លើអតីតមិត្តស្រី, ការគំរាមកំហែង, ការបំពានច្បាប់ចរាចរណ៍ និងបទល្មើសគ្រឿងញៀនកម្រិតធ្ងន់ផងដែរ។

ក្នុងការកាត់ក្តីនេះ Høiby មិនបានបង្ហាញព្រះកាយ ក្នុងបន្ទប់សវនាការលេខ២៥០ ដោយផ្ទាល់នោះទេ ប៉ុន្តែបានចូលរួមតាមរយៈ video link ជំនួសវិញ។

(រូប៖ Reuters)

សូមជម្រាបជាថ្មី Høiby រងការចោទប្រកាន់ថា បានរំលោភជនរងគ្រោះ ស្ថិតក្នុងស្ថានភាពសន្លប់ ឬមិនអាចតបតបាន ក្នុងហេតុការណ៍កើតឡើងនៅចន្លោះឆ្នាំ ២០១៨ ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤។

Høiby ក៏ត្រូវចោទប្រកាន់ពីបទ អំពើហិង្សាលើរាងកាយ និងផ្លូវចិត្តប្រឆាំងអតីតដៃគូ, បទល្មើសគ្រឿងញៀនពាក់ព័ន្ធការដឹកជញ្ជូនកញ្ឆាទម្ងន់ ៣.៥ គីឡូក្រាម និងបទឧក្រិដ្ឋផ្សេងៗទៀតដូចជា ការគំរាមកំហែងសម្លាប់ រំលោភលើដីកាហាមឃាត់ និងការបំពានច្បាប់ចរាចរណ៍ផងដែរ។

ដ្បិតជាសមាជិកនៃគ្រួសាររាជវង្សក៏ដោយ ប៉ុន្តែ Høiby មិនមានគោរមងារជា «ព្រះអង្គ» ដូចសមាជិកដទៃទៀតឡើយ។ Høiby គឺជាបុត្ររបស់ព្រះនាង Mette-Marit ជាមួយអតីតដៃគូរបស់ទ្រង់ មុនពេលព្រះនាងរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Haakon។

នៅពេល Mette-Marit ក្លាយជាព្រះនាងម្ចាស់ នៃប្រទេសន័រវែស, Høiby ត្រូវបានទទួលស្វាគមន៍ឲ្យរស់នៅក្នុងរាជវាំង និងត្រូវចាត់ទុកជាផ្នែកមួយនៃគ្រួសាររាជវង្ស ប៉ុន្តែមិនមែនជាខ្សែរាជវង្សនោះទេ។ ​ដូច្នេះហើយ Høiby មិនមានតួនាទីជាតំណាងរាជវង្ស ឬបំពេញភារកិច្ចផ្លូវការណាមួយឲ្យរដ្ឋឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម