ព័ត៌មានអន្ដរជាតិ
យោធាន័រវែសប្រាប់ពលរដ្ឋឲ្យប្រគល់សម្ភារឲ្យយោធា ពេលប្រទេសជួបសង្គ្រាម
ប្រជាជនន័រវែសរាប់ពាន់នាក់ត្រូវបានទទួលសំបុត្រពីយោធានៅថ្ងៃចន្ទ ដោយជូនដំណឹងដល់ពួកគេថា ផ្ទះ យានជំនិះ ទូក និងគ្រឿងចក្រផ្សេងទៀតអាចនឹងត្រូវទាមទារយកមកប្រើប្រាស់បន្ទាន់ ករណីបើប្រទេសមានសង្គ្រាម។ នេះបើតាម AFP ។

យោធាន័រវែស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការស្នើសុំនេះ មានគោលបំណងធានាថា នៅក្នុងស្ថានភាពសង្រ្គាម កងកម្លាំងប្រដាប់អាវុធមានលទ្ធភាពទទួលបានធនធានគ្រប់គ្រាន់ សម្រាប់ការពារប្រទេស»។
បើតាមការព្យាករណ៍ តម្រូវការចាំបាច់ត្រៀមរៀបចំប្រហែល ១៣ ៥០០គ្រឿង នឹងត្រូវបានចេញសម្រាប់ឆ្នាំ២០២៦។
តែយ៉ាងណា សេចក្តីថ្លែងការណ៍មួយបានលើកឡើងថា សំបុត្រនោះមិនទាន់ជះឥទ្ធិពលជាក់ស្តែងនៅឡើយទេ វាគ្រាន់តែអនុញ្ញាតឱ្យម្ចាស់ទ្រព្យសម្បត្តិ បានដឹងថា យោធាអាចកាន់កាប់សម្ភារៈរបស់ពួកគេក្នុងករណីមានជម្លោះប៉ុណ្ណោះ។
សំណើនេះមានសុពលភាពរយៈពេលមួយឆ្នាំ ហើយប្រហែលពីរភាគបី នៃសំបុត្រដែលបានផ្ញើក្នុងឆ្នាំ២០២៦ គឺបានបន្តពីឆ្នាំមុនប៉ុណ្ណោះ។
ចំណែកប្រធានអង្គការយោធា លោក Anders Jernberg បានថ្លែងថា៖ «សារៈសំខាន់នៃការត្រៀមខ្លួនសម្រាប់វិបត្តិ និងសង្រ្គាមបានកើនឡើងយ៉ាងខ្លាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ» ។
លោកបានបន្តថា៖ «ន័រវែសកំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការ ផ្នែកសន្តិសុខកម្រិតខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី២ មកម្ល៉េះ។ ពិសេសសង្គមរបស់យើង ត្រូវតែត្រៀមខ្លួនសម្រាប់វិបត្តិផ្នែកសន្តិសុខ ហើយហេតុការណ៍ដែលអាក្រក់បំផុតគឺសង្រ្គាម»។ យើងកំពុងធ្វើការកសាងកម្លាំងយោធា និងការត្រៀមលក្ខណៈស៊ីវិលដ៏សំខាន់»។
គួរឱ្យដឹងផងដែរថា ប្រទេសន័រវែសដែលជាសមាជិកស្ថាបនិកអង្គការណាតូ បានបង្កើនការការពាររបស់ខ្លួនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


