ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ត្រៀមផលិតគ្រាប់មីស៊ីលក្នុងស្រុក ប្រើសម្រាប់ខែលការពារ NASAMS
អ៊ុយក្រែន បានចាប់ផ្តើមគំនិតផ្តួចផ្តើមរួមគ្នាជាមួយក្រុមហ៊ុនការពារជាតិ និងអាកាសចរណ៍ Kongsberg របស់ប្រទេសន័រវេស ដើម្បីផលិតមីស៊ីលស្ទាក់ចាប់ សម្រាប់ប្រព័ន្ធការពារដែនអាកាសនៅក្នុងទឹកដីអ៊ុយក្រែន ដែលជាជំហានដ៏សំខាន់មួយចំពោះកម្លាំងរបស់ទីក្រុងកៀវ សម្រាប់ធ្វើមូលដ្ឋានីយកម្មមូលដ្ឋានយោធា និងឧស្សាហកម្មរបស់ខ្លួន។

យោងតាមការឲ្យដឹងពីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រអ៊ុយក្រែនកាលពីថ្ងៃទី២៣ខែមិថុនា ជាជំហានដំបូងនៃកិច្ចសន្យាផលិតកម្មនេះ នឹងមានការអភិវឌ្ឍ និងបង្កើតមីស៊ីលជាច្រើនប្រភេទ សម្រាប់ប្រើបំពាក់ជាមួយខែលការពារដែនអាកាស NASAMS របស់អាមេរិក-ន័រវែស។
ប្រធានក្រុមហ៊ុន Kongsberg លោក Eirik Lie បានលើកឡើងថា ក្រុមហ៊ុន Kongsberg កំពុងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងប្រទេសអ៊ុយក្រែន និងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនការពារជាតិក្នុងស្រុក ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។ ការបណ្តាក់ទុននេះ មានគោលបំណងផ្តល់នូវការផលិតទ្រង់ទ្រាយធំ ដោយពង្រីកការផលិតមីស៊ីលរាប់រយគ្រាប់ត្រឹមរយៈពេលប៉ុន្មានខែ និងប្រើប្រាស់បច្ចេកវិទ្យាអ៊ុយក្រែនដើម្បីបង្កើនបរិមាណ និងប្រសិទ្ធភាព។
លោក Rustem Umierov រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានប្រាប់ថា គម្រោងអភិវឌ្ឍន៍នេះ នឹងក្លាយជាធាតុសំខាន់ក្នុងការការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំពេលមានការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ី។ លោក Umierov បាននិយាយថា «នៅក្នុងខែនេះ សត្រូវបានបាញ់មីស៊ីល និងយានគ្មានមនុស្សបើក ជាង ៣ ៥០០គ្រាប់។ យើងកំពុងធ្វើការដើម្បីបង្កើនការផលិត និងបង្កើនល្បឿននៃការចែកចាយ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


