កីឡា
បារាំង នៅពូល I មាន ២ ក្រុមជាឧបសគ្គធំ ប៉ុន្តែមិនមែនជារនាំងឆ្លងផុតវគ្គចែកពូល
ក្រុមបាល់ទាត់ជម្រើសជាតិ បារាំង ហាក់មិនពិបាកខ្លាំងឡើយ ដើម្បីឆ្លងផុតពូលឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ ប៉ុន្តែនៅក្នុងពូល ក៏មានក្រុមខ្លាំង ២ នឹងធ្វើឱ្យពួកគេមិនងាយស្រួលពេកដែរ។

ក្រុមមាន់គក បារាំង ស្ថិតនៅក្នុងពូល I ជាមួយក្រុមជម្រើសជាតិ សេណេហ្គាល់ អ៊ីរ៉ាក់ និង ន័រវែស។ នៅក្នុងពូលនេះ ជំនួបរវាងក្រុម បារាំង និង ន័រវែស ត្រូវបានគេចាត់ទុក ជាជំនួប ដែលអ្នកគាំទ្រចង់ឃើញបំផុត ដោយសារកំពូលខ្សែប្រយុទ្ធ Kylian Mbappe និង Erling Haaland ត្រូវជួបគ្នាលើកដំបូងនៅជម្រើសជាតិ។

ជំនួបរវាងក្រុមមកពី អឺរ៉ុប ទាំង ២ ក៏នឹងក្លាយជាការប្រកួតដ៏តឹងតែងផងដែរ ដោយសារ បារាំង ជាក្រុមខ្លាំងពីអតីតកាល ខណៈ ន័រវែស ជាក្រុមកំពុងឡើងជើងមិនអាចមើលរំលងបាន។ ដូចបានដឹងស្រាប់ បារាំង ជាម្ចាស់ជើងឯក World Cup ២ សម័យ ហើយបច្ចុប្បន្នមានកីឡាករកំពូលជាច្រើន ដូចជា Kylian Mbappe, Michael Olise, Ousmane Dembele និងកីឡាករជាច្រើនទៀត។

ចំណែក ន័រវែស វិញក៏មិនធម្មតា ដោយបច្ចុប្បន្នមានកីឡាករឆ្នើមៗដូចជា Erling Haaland, Alexander Sørloth និង Martin Odegaard ជាដើម។ ដោយឡែក ក្រុមជម្រើសជាតិ សេណេហ្គាល់ វិញ ក៏ជារនាំងធំមួយសម្រាប់ បារាំង ផងដែរ ដោយសារពួកគេមានកីឡាករឆ្នើមៗជាច្រើនដូចជា Sadio Mané, Nicolas Jackson, Ismaïla Sarr, Kalidou Koulibaly និងអ្នកចាំទី Édouard Mendy ជាដើម។

ផ្អែកតាមការបង្ហាញខាងលើ ក្រុមម្ចាស់ជើងឯកឆ្នាំ ២០១៨ បារាំង នឹងមិនហ៊ានមើលស្រាលលើ ន័រវែស និង សេណេហ្គាល់ នោះទេ។ ប៉ុន្តែបើនិយាយអំពីជម្រើសជាតិ អ៊ីរ៉ាក់ វិញ ទំនងនឹងមិនមែនគូប្រជែងរបស់បារាំងឡើយ ដោយផ្អែកតាមសមត្ថភាពកីឡាករ និងប្រវត្តិប្រកួតកន្លងមក។
អំណះអំណាងបន្ថែមទៀត គឺចំណាត់ថ្នាក់ក្នុង FIFA។ បច្ចុប្បន្ន បារាំង ស្ថិតនៅលេខ ៣ ពិភពលោក ខណៈ សេណេហ្គាល់ នៅលេខ ១៦ និង ន័រវែស នៅលេខ ៣១។ ចំណែក អ៊ីរ៉ាក់ វិញ គឺនៅដាច់ឆ្ងាយពីគេខ្លាំង ដោយស្ថិតនៅលេខ ៥៧ ឯណោះ។

គួរបញ្ជាក់ ថា ក្រុមជម្រើសជាតិ បារាំង នឹងត្រូវជួបក្រុម សេណេហ្គាល់ ក្នុងការប្រកួតប្បើកឆាកពូល I នៅម៉ោង ២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែ មិថុនា។ ប្រកួតទី ២ ពួកគេត្រូវជួបក្រុម អ៊ីរ៉ាក់ នៅថ្ងៃទី ២៣ ខែ មិថុនា ម៉ោង ៤ ព្រឹក។ ចុងក្រោយ ក្រុមមាន់គកត្រូវជួបក្រុម ន័រវែស ម៉ោង ២ រំលងអាធ្រាត្រថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


