ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ស សុខា រំលឹកមន្ត្រីរាជការឱ្យធ្វើខ្លួនជាគំរូដល់ពលរដ្ឋក្នុងការអនុវត្តច្បាប់ចរាចរណ៍
ថ្លែងចេញពីវេទិកានៃទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលរៀបចំឡើងនៅបរិវេណឆ្នេរព្រែកកំពង់បាយ ស្ថិតក្នុងក្រុងកំពត កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា មន្ត្រីរាជការគឺជាតួអង្គស្នូលសំខាន់បំផុតក្នុងការគោរព និងអនុវត្តច្បាប់ចរាចរណ៍ ដើម្បីធ្វើជាគំរូដល់ពលរដ្ឋអនុវត្តតាម។

ការបញ្ជាក់បែបនេះរបស់លោក ស សុខា ស្របពេលដែលគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើងជារៀងរាល់ថ្ងៃ ដោយពុំទាន់មានសញ្ញាណថមថយនោះទេ។ ក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងនោះ លោក ស សុខា បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ។
ជាក់ស្តែង រយៈពេល៥ខែ ដើមឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបានគូសបញ្ជាក់ដោយក្តីព្រួយបារម្ភថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងស្ទើររាល់ថ្ងៃនេះ មិនត្រឹមតែបង្កឱ្យមានការបាត់បង់អាយុជីវិត និងរងរបួសយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ក្រុមហ៊ុនដឹកជញ្ជូន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលបានអំពាវនាវថា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។
លោក ក៏បានសង្កត់ធ្ងន់ទៅដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យតម្កល់នូវឆន្ទៈក្នុងការគោរពអនុវត្តច្បាប់ ដោយត្រូវបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង គ្រឿងញៀន និងមិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត។

បន្ថែមពីនេះ ត្រូវគោរពផ្លាកសញ្ញា ភ្លើងសញ្ញា និងគំនូសសញ្ញាចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច គ្រប់ពេលធ្វើដំណើរតាមទោចក្រយានយន្ត ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ត្រូវប្រកាន់ស្តាំជានិច្ច ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច និងត្រូវមានសីលធម៌យោគយល់អធ្យាស្រ័យ និងប្រុងប្រយ័ត្នជានិច្ច។
គួរឱ្យដឹងថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៦ មូលហេតុចម្បង ដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ទូទាំងប្រទេស រួមមានការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ វ៉ាជែងមិនប្រុងប្រយ័ត្ន បត់មិនត្រឹមត្រូវ បើកបរក្នុងស្ថានភាពស្រវឹង ល្មើសសញ្ញាចរាចរណ៍ ងងុយដេក និងកត្តាបច្ចេកទេសយានយន្ត៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


