Connect with us

កីឡា

រដូវកាលថ្មី Real Madrid លេងធំ ចាយលុយជិត ១០០ លានដុល្លារ យកបានតារាលំដាប់ពិភពលោក ៤ នាក់

បានផុស

នៅ

ក្លិបយក្ស អេស្ប៉ាញ Real Madrid បានធ្វើការនាំចូលកីឡាករថ្មីទ្រង់ទ្រាយធំ ដើម្បីត្រៀមរដូវកាលថ្មី ២០២៦-២០២៧ ខាងមុខ ដោយគិតត្រឹមពេលនេះបានចាយលុយក្បែរ ១០០ លានដុល្លារហើយ តាមរយៈការនាំចូលកីឡាករ ៤ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៦ ក្លិប Real Madrid បានប្រកាសជាផ្លូវការ អំពីការចុះកិច្ចសន្យាយកបានខ្សែការពារស្លាបឆ្វេង Marc Cucurella ពីក្លិប Chelsea ក្នុងកិច្ចសន្យារយៈពេល ៦ រដូវកាល ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០៣២។

សារព័ត៌មាន ESPN បានអះអាង ថា ក្លិប Real Madrid បានទិញ Marc Cucurella ពី Chelsea ក្នុងតម្លៃ ៧៥.១ លានដុល្លារអាមេរិក។ ខ្សែការពារជម្រើសជាតិ អេស្ប៉ាញ វ័យ ២៧ ឆ្នាំ គឺជាកីឡាករដំបូងគេ ដែលក្លិបអធិរាជសយកបានជាផ្លូវការនៅរដូវកាលនេះ។

ក្រៅពីនេះ ក្លិប Real Madrid ក៏បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយកកីឡាករ ៣ នាក់ទៀតផងដែរ រួមមានខ្សែការពារ Ibrahima Konate របស់ Liverpool, Denzel Dumfries របស់ Inter Milan និង Bernardo Silva របស់ Manchester City។

Ibrahima Konate និង Bernardo Silva ត្រូវបានគេរាយការណ៍ ថា នឹងផ្លាស់មក Real Madrid ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកីឡាករទាំង ២ ផុតកិច្ចសន្យាជាមួយក្លិបបច្ចុប្បន្ន។ ចំណែក Dumfries ត្រូវបាន Real Madrid ព្រមព្រៀងទិញយកពី Inter Milan ក្នុងតម្លៃ ២៣ លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម